សង្ស័យ​មានកាឃុបឃិតពីមន្ត្រីថ្នាក់ធំហេីយទេីបមានឈ្មួញមកចាក់ដីរំលោភយកដីបឹង​តូចបឹង​ធំរបស់​រដ្ឋរាប់​ពាន់​ហិ​កតា​ដែលជាកន្លែងផ្គត់ផ្គងទឹកដល់ប្រជាពលរដ្ឋឃុំ​​ចំនួន៤​​ក្នុងស្រុក​កៀនស្វាយអាជ្ញាធរស្រុកខេត្តបិទផ្នែកអស់

សង្ស័យ​មានកាឃុបឃិតពីមន្ត្រីថ្នាក់ធំហេីយទេីបមានឈ្មួញមកចាក់ដីរំលោភយកដីបឹង​តូចបឹង​ធំរបស់​រដ្ឋរាប់​ពាន់​ហិ​កតា​ដែលជាកន្លែងផ្គត់ផ្គងទឹកដល់ប្រជាពលរដ្ឋឃុំ​​ចំនួន៤​​ក្នុងស្រុក​កៀនស្វាយអាជ្ញាធរស្រុកខេត្តបិទផ្នែកអស់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្ដាល​: ដី​បឹង​ធំ​បឹង​តូចដែលបឹង​សាធារណៈ​របស់​រដ្ឋ​មានចំនួន​រាប់​ពាន់​ហិ​កតាកើត​មាន​តាំងពី​ដូនតា​និងមានសារសំខាន់សម្រាប់​ប្រជាជននៃ​ឃុំ​ចំនួន​៤​រស់នៅ​ជុំវិញ​មាត់បឹង​ក្នុងស្រុក​កៀនស្វាយគឺ​ឃុំ​ឈើទាលឃុំ​ភូមិធំ ឃុំ​គគីរនិង​ឃុំ​ដី​ឥ​ដ្ធ នៅ​ក្នុងស្រុក​កៀនស្វាយខេត្តកណ្តាលត្រូវ​អ្នកមាន​លុយ​មាន​អំណាចបោះបង្គោល​ថ្ម​រំលោភ​បំពានវាត​យក​ធ្វើ​ជាកម្មសិទ្ធិឯកជន​យ៉ាង​អនាធិប​តេយ្យ​ស្ទើរ​អស់​ទៅ​ហើយ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថាប្រជាជននៃ​ឃុំ​ចំនួន​៤​រស់នៅ​ជុំវិញ​មាត់បឹង​ក្នុងស្រុក​កៀនស្វាយគឺ​ឃុំ​ឈើទាលឃុំ​ភូមិធំឃុំ​គគីរនិង​ឃុំ​ដី​ឥ​ដ្ធដែល​ជា​តម្រូវការ​ចាំបាច់​យក​ទឹក​បឹង​នេះ​ប្រើប្រាស់​ដូច​ជា​មុជ​ដាំ​ស្លនិង​ស្រោចស្រព​ផលដំណាំ​ផ្សេង​ៗពិ​សេស​គឺជា​បឹង​ធម្មជាតិ​ដែល​ប្រជាជនតែងតែ​ប្រកប​មុខរបរ​នេសាទ​ត្រីដក​ព្រលិតដក​ក្រអៅឈូករក​ខ្យង​ខ្ចៅ​ជា​លក្ខ​ណៈ​គ្រួសារ​គ្រាន់​បាន​ចិញ្ចឹមជីវិត​តាំងពី​ដើម​មក ។

Sponsor

ប្រភព​ព័ត៌មាន​បានបន្តថាបឹង​នេះគឺជា​អាង​ស្តុក​ទឹក​ដ៏​ធំមួយហើយ​ក៏​ជា​ប្រព័ន្ធ​រំដោះ​ទឹកជំនន់នា​រដូវ​ទឹក​ដំឡើងទៅ​តាម​បឹង​នានា​នៃ​ស្រុក​ស្អាងស្រុក​កោះធំស្រុក​លើក​ដែកហូរ​ធ្លាក់​ចេញ​ទៅ​វៀតណាម​ផង​ដែរ ។

ពេលថ្មីៗស្រាប់តែ​អ្នកមាន​លុយ​មាន​អំណាចបានមក​បោះ​បង្គោល​ថ្ម​រំលោភ​បំពាន​វាត​យក​ដី​បឹង​សាធារណៈ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិឯកជន​យ៉ាង​គឃ្លើន​អត់​មាន​លាក់លៀម​ទេដោយ​ខ្លះ​កំពុង​ប្រើប្រាស់​គ្រឿងចក្រជីក​កាយ​ចាក់​ដី​លុប​ក្លាយជា​ដី​រាប​បណ្តើរ​ៗ​ហើយដូច​ជា​ពុំ​ឃើញ​មាន​អាជ្ញាធរ​ឬ​មន្ត្រី​ជំនាញ​ស្ថាប័ន​ណាមួយចុះ​មក​ទប់ស្កាត់​បង្ក្រាប​ឡើយ ។

សកម្មភាព​អនាធិបតេយ្យ​នេះ​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​មានការ​ព្រួយបារម្ភ​ខ្លាំងខ្លាច​ទៅ​ថ្ងៃក្រោយ​គេ​ចាក់​ដី​លុប​បឹង​នេះ​អស់ ប្រជាជន​ប្រាកដជា​ជួប​ការ​លំបាក​គ្មាន​ទឹក​ប្រើប្រាស់​ជាក់​ជា​មិន​ខាន​ឡើយណាមួយ​អាច​ប្រឈម​នឹង​ការ​លិចលង់​ផ្ទះសម្បែងនិង​ផលដំណាំនៅ​ពេល​រដូវ​ទឹក​ដំឡើង។

តាម​ការ​កត់សម្គាល់អ្នក​ដែល​មក​បោះបង្គោល​ថ្ម​ព័ទ្ធ​យក​ដី​បឹង​ខាងលើនិង​សកម្មភាព​ដាក់​គ្រឿងចក្រ​ជីក​ឈូស​ឆាយ​ភាគច្រើន​សុទ្ធតែ​ជា​អ្នកមាន​ឋានៈ​ឧកញ៉ាឯកឧត្តម​អ្នកមាន​លុយ​មាន​អំណាច​មក​ពី​ភ្នំពេញ​។

ប្រ​សិន​ប្រជាជន​ធម្មតា​នោះគឺ​មិន​អាច​ទៅ​បោះបង្គោល​ព័ទ្ធ​យក​ដី​សាធារណៈ​របស់​រដ្ឋ​បែប​នេះ​បាន​ឡើយព្រោះ​ពួក​គេ​ស្គាល់​ណាស់​ថា​បឹង​សម្រាប់​អាស្រ័យ​ផល ។

បញ្ហា​នេះ​ធ្វើ​ឱ្យ​មហាជន​ដាក់​ការ​សង្ស័យ​ថាបើ​គ្មាន​ការ​ឃុបឃិត​ត្រូវ​រូ​វ​គ្នា​ជា​ប្រព័ន្ធ​នោះ​ទេក៏​មិន​អាច​មក​យក​ដី​រដ្ឋ​ឆៅ​ៗ​បែប​នេះ​បាន​ដែរ ។

ទាក់ទងព័ត៏មានខាងលើលោក កេ​ត សុផល ប្រធាន​ការិយាល័យ​ភូមិបាលស្រុក​កៀនស្វាយបានអះអាងប្រាប់អ្នកសារព័ត៌មានថាលោក​ក៏​ទទួលស្គាល់​ថា​ដី​បឹង​ធំ​-​បឹង​តូចគឺ​ពិតជា​បឹង​អាង​ស្តុក​ទឹក​និង​ជា​ប្រព័ន្ធ​រំដោះ​ទឹក​សាធារណៈ​របស់​រដ្ឋ​ប្រាកដ​មែនបុគ្គល​ដែល​ទៅ​បោះបង្គោល​យក​ដី​បឹង​នោះគឺ​គ្មាន​ច្បាប់​ទេ ។

ហើយលោក​កំពុង​អោយ​ក្រុមការងារ​សិក្សា​វាស់វែងនិង​ធ្វើ​របាយការណ៍​ដាក់​ជូន​លោក​អភិបាលខេត្តដើម្បី​ចុះបញ្ជី​រក្សា​ការពារ​ជា​ដី​របស់​រដ្ឋ​ហើយការ​រំលោភ​ចាក់​ដី​ឈូស​ឆាយ​បឹង​ដ៏​មហាសាល​បែប​នេះអ្នក​ធម្មតា​មិន​អាច​ថ្លើមពាសមេឃ​ឡើយ​(មហាជន​សង្ស័យ​ខ្មោច​ស្រុក​ឱ្យដៃទើប​ខ្មោច​មក​ពី​ចម្ងាយ​ហ៊ាន​ធ្វើ​បែប​នេះ)។

ចំណែកលោក អ៊ូ ឈាង អភិបាលស្រុក​កៀនស្វាយខាងសារព័ត៌មានបាន​ព្យាយាម​ទូរស័ព្ទសុំ​ការ​បំភ្លឺ​ ជុំវិញការ​រំលោភ​យក​ដី​បឹង​ធំ​បឹង​តូច​សាធារណៈ​របស់​រដ្ឋ​នេះប៉ុន្តែពុំអាចទាក់ទងបាន។

តើ​ឱ្យ​មហាជន​យល់​ឃើញ​បែប​ណា​ទៅ​វិញ ? ឬ​មួយ​ចាំ​គេ​ចាក់​លុប​ពេញ​សិន ?ករណីរំលោភដីបឹង​រាប់​ពាន់​ហិ​កតាជាកន្លែងផ្គត់ផ្គងទឹកដល់ពលរដ្ឋឃុំ​​ចំនួន៤​​ក្នុងស្រុក​កៀនស្វាយ ​ឈូស​លុប​ចង់​ជិត​ទៅ​ហើយនៅ​មិន​ទាន់​មាន​ប្រតិកម្ម​ពី​អាជ្ញាធរស្រុកនិងខេត្តបែប​នេះ៕