រថន្តលុចសុីឡេីងចំណោតទូកដរមិនរួចបានរអិលថយ​ក្រោយរួចក៏ឡេីងម្តងទៀតធ្វេីអោយផុសដីទៅមុខមិនរួចក៏រយ៉ែថយក្រោយទៀតជ្រុលទៅបុកក្មេងចាស់បណ្តាលអោយរងរបួសឆ្ងន់ស្រាល៥នាក់នៅកំពុងដរព្រែកពោធិ៍

រថន្តលុចសុីឡេីងចំណោតទូកដរមិនរួចបានរអិលថយ​ក្រោយរួចក៏ឡេីងម្តងទៀតធ្វេីអោយផុសដីទៅមុខមិនរួចក៏រយ៉ែថយក្រោយទៀតជ្រុលទៅបុកក្មេងចាស់បណ្តាលអោយរងរបួសឆ្ងន់ស្រាល៥នាក់នៅកំពុងដរព្រែកពោធិ៍

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ទូកដរព្រែកពោធិ៍៖នរណាជាអ្នកទទួលខុសត្រូវចំពោះអាយុជីវិតនេះ? អ្នកដែលខ្ញុំដាក់បន្ទុកចំពោះហេតុនេះ

១/ម្ចាស់ទុកដរព្រែកពោធិ៍ពួកអ្នកជាមនុស្សគ្មានគុណធម៌គ្មានទំនួលខុសត្រូវសូម្បីតែផ្លូវឡើងចុះមិនព្រមធ្វើអោយស្រួលសំរាប់អ្មកឡើងចុះយកលុយពេញដៃតែពួកអ្នកចង្រៃបំផ្លាញជីវិតគេ។

Sponsor

២/មន្ត្រីស្រុកស្រីសន្ធរឃុំព្រែកពោធិ៍ពួកលោកអ្នកធ្លាប់ឆ្លងទូកព្រែកពោធិ៍អត់? ពួកលោកមានដឹងថាផ្លូវឡើងចុះនេះអាក្រក់យូយ៉ាងណាមកហើយទេ? ហេតុអីមិនពិនិត្យអោយម្ចាស់ទូកកែលម្អរផង? 

នេះហើយលទ្ធផលដែលពួកលោកអ្នកព្រងើយប្រហែល២ឆ្នាំមកហើយ។

បញ្ជាក់ហេតុការណ៍៖ម៉ោងហ្រហែល៥ល្ងាចថ្ងៃទី២៦/១២/២០១៩មានរថយន្តLexus RX330មួយគ្រឿងឆ្លងទូកពីស្វាយស្រណោះទៅព្រែកពោធិ៍ពេលចូលមកដល់ច្រាំងទន្លេររថយន្តក៏បើកឡើងច្រាំងតែដោយសារច្រាំងផ្លូវចោតខ្លាំងពេករថយន្តនោះក៏អកស្រើទៅមិនរួចក៏ថយក្រោយដើម្បីឡើងម្តងទៀតលុះពេលឡើងម្តងទៀតរថយន្តក៏ផុងដីទៅមុខលែងរួចម្តងទៀតបន្ទាប់មកតៃកុងទូកក៏ដើរមកស៊ីញ៉ូឡានអោយចុះក្រោមទៅលើទូកម្តងទៀត។ 

ពេលនោះហើយដែលរថយន្តបានថយជ្រុលហ្គែរយ៉ាងខ្លាំងដែលបណ្តាលអោយបុកគូថឡានទៅបុកនិងមនុស្សស្រី២នាក់តៃកុងទូក១នាក់រួមនឹងកូនក្មេងប្រុស២នាក់ទៀតទៅបុកផ្ទប់នឹងជណ្តើរឡើងលើដំបូលទូកហើយបេីងទៅបុកនឹងបង្កាន់ដៃដែកទូកធ្វើអោយស្រ្តី២នាក់របួសយ៉ាងធ្ងន់ធ្ងរបំផុតកូនក្មេងប្រុសម្នាក់និងតៃកុងទូក១នាក់ក៏រងរបួសធ្ងន់ផងដែរ។