សៀមរាប: រថយន្ដធន់ធំមួយគ្រឿងដែលដឹកអែស្កាកាយដីបានជាន់ប៉ះមីនបណ្ដាលឱ្យផ្ទុះរងការខាតសំណាងគ្មានមនុស្សគ្រោះថ្នាក់បើតាមសមត្ថកិច្ចស្រុកពួកបានឲ្យដឹងថា នៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩នេះ នៅលើផ្លូវលំចន្លោះពីផ្លូវចាស់ពីឃុំត្រីញ័រទៅឃុំក្តីរុនត្រង់ចំណុចចំងាយ៣០០០ម៉ែត្រពីភូមិស្វាយឃុំត្រីញ័រស្រុកពួក ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងទៀតថាមុនពេលកើតហេតុមានរថយន្តម៉ាកថៃល័រជាប្រភេទដឹករថយន្តអែស្កាកាយដីព៌ណសពាក់ស្លាកលេខ:ក០១១៨ ភព៣ មានដឹកអែស្កាកាយដីបើកបរដោយឈ្មោះ អុត ទក់ ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរជីកដី និងដឹកដីលក់នៅភូមិបេង ឃុំ ដូនប៉េង ស្រុកអង្គរជុំខេត្តសៀមរាបដែលជាម្ចាស់រថយន្តនិងម្ចាស់អេស្ការួមដំណើរមានឈ្មោះ អូន ភេទប្រុសអាយុ២៥ឆ្នាំមុខរបរជាកម្មករស់នៅភូមិកំពង់ក្តីឃុំកំពង់ក្តីស្រុកជីក្រែងខេត្តសៀមរាបបើកបរទិសដៅពីលិចទៅកើតពីឃុំក្តីរុនទៅឃុំត្រីញ័រលុះដល់កន្លែងកើតហេតុបានផ្ទុះគ្រាប់នៅកង់ក្រោយខាងឆ្វេងនៃរថយន្ត ។
ក្នុងករណីនេះដែរបានបណ្ដាលឲ្យខូចអេស្កាមធម្យមខូចរថយន្តដឹកមធ្យមប៉ុន្តែមិនបានណ្តាលឲ្យរបួសមនុស្សទេ ។
ក្រោយពេលកើតហេតុកំលាំងជំនាញបានសហការណ៍ជាមួយកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលកំពុងចុះធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុបន្ត ។
តាមការពិនិត្យនិងសន្ធិដ្ឋានរបស់កម្លាំងសមត្ថកិច្ចគ្រាប់ដែលផ្ទុះនេះសង្ស័យជាមីនតោនដែលនៅសេសសល់ពីសម័យសង្រ្គាមដែលអតីតពួកខ្មែរក្រហមធ្លាប់ឆ្លងកាត់និងលាក់ខ្លួននៅម្តុំនោះបានដាក់បង្កប់ ។

