ភ្នំពេញៈ ក្រុមជនសង្ស័យដែលមានគ្នា៤ទៅ៥នាក់បានធ្វើសកម្មភាពជិះម៉ូតូដេញធាក់ម៉ូតូបុរស់ម្នាក់បណ្ដាលឲ្យដួលរួចទាញកាំបិតប៉័ងតោកាប់គំរាមរួចបានប្លន់យកម៉ូតូបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាពមិនរំខានដល់កម្លាំងនគរបាលប៉ុស្តិ៍ព្រៃសបង្ករអោយមានកាភ្ញាក់ផ្អេីលឡើងកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវបេតុងទល់មុខការ៉ាសសាំង លឹម ឡុង សង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សែម ចាន់ថន ភេទប្រុសអាយុ៣២ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៩ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ HG-4728 (ចោរប្លន់បានសម្រេច) មុខរបរបើករថយន្តស្នាក់នៅភូមិត្រពាំងវែងឃុំវាសស្រុកគង់ពិសីខេត្តកំពង់ស្ពឺ។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុខ្លួនបានចេញពីកម្មវិធីរួចត្រឡប់ទៅផ្ទះឯខេត្តកំពង់ស្ពឺដោយធ្វើដំណើរពីត្បូងទៅលិចស្រាប់តែមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿងមានគ្នា៤ទៅ៥នាក់មកធ្វើសកម្មភាពលើកជើងធាក់ម៉ូតូរបស់គាត់បណ្ដាលឲ្យដួលនិងទាញកាំបិតប៉័ងតោគំរាមកាប់ឃើញដូច្នោះរូបគាត់ភ័យស្លន់ស្លោក៏ព្យាយាមរត់យកតែរួចខ្លួន ។
ចំណែកម៉ូតូត្រូវបក្ខពួកជនសង្ស័យលើកជិះឆ្ពោះចូលក្នុងក្រុងភ្នំពេញគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុប្រហែលមួយសន្ទុះទើបឃើញសមត្ថកិច្ចចុះទៅដល់ទីតាំងខាងលើនាំជនរងគ្រោះមកប៉ុស្តិ៍ដើម្បីសាកសួរនិងឲ្យដាក់ពាក្យបណ្ដឹងតែប៉ុណ្ណោះ ៕


