ព្រៃវែង: ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នងនៅសល់តែសសរហេតុការណ៍នេះកេីតឡេីងនៅរសៀលថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៩វេលាម៉ោង១៤និង២៥នាទីនៅចំណុចភូមិខ្សាច់ឃុំកោះសំពៅស្រុកពាមជរខេត្តព្រៃវែង
សមត្ថកិច្ចបានអោយដឹងថាម្ចាស់ផ្ទះមានឈ្មោះ ខាត់ នី ភេទប្រុសអាយុ៥៣ឆ្នាំរស់នៅភូមិឃុំខាងលើម្ចាស់ផ្ទះរងគ្រោះបានចំណាកស្រុកទៅរកស៊ីទាំងគ្រួសារបានផ្ញើផ្ទះអោយឈ្មោះ មុត មាន អាយុ៤០ឆ្នាំត្រូវជាប្អូនបង្កើតនៅផ្ទះក្បែរគ្នាអោយជួយមើលថែ។
ផ្ទះដែលត្រូវបានអគ្គីភ័យលេបត្របាក់យកទៅអស់ទាំងស្រុងនោះមានទំហំ៩ម៉ែត្រ x ១១ម៉ែត្រជើងបេតុងសសរឈើ ដំបូលប្រកស៊ីប្រូជញ្ជាំងស័ង្កសីនិងសម្ភារប្រើប្រាស់ក្នុងផ្ទះត្រូវអគ្គិភ័យឆាបឆេះទាំងស្រុងសរុបការខូចខាតជាទឹកប្រាក់ប្រហែល ៣០លានរៀល។
តាមការវាយតម្លៃនិងសន្និដ្ឋានរបស់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលហេតុដែលបណ្ដាលអោយមានគ្រោះអគ្គិភ័យនេះសង្ស័យមកពីភ្លើងចង្ក្រានបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តពីមូលហេតុដែលបណ្តាលអោយមានគ្រោះអគ្គិភ័យនេះ៕

