ព្រះសីហនុ: កម្លាំងនគរបាលស្រុកព្រៃនប់ឃាត់ខ្លួនបានស្រ្តីម្នាក់ដែលជាមុខសញ្ញាជួញដូរថ្នាំញៀននៅក្នុងផ្ទះសំណាក់ចំកាដូងនៅម៉ោងជាង១យប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៩ស្ថិតនៅចំណុចផ្ទះសំណាក់ចំការដូងក្នុងភូមិសំរុងក្រោមឃុំសំរុងស្រុកព្រៃនប់ខេត្តព្រះសីហនុ។
លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ប្រាប់ថាឃាត់ខ្លួនជនសង្ស័យឃាត់ខ្លួនបានមានឈ្មោះ ឡាយ ស្រីល័ក្ខ ភេទស្រីអាយុ៣៣ឆ្នាំមានទីលំនៅភូមិវាលមាសឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុមុខរបរមេការខារ៉ាអូខេដកហូតវត្ថុតាងរួមមានម្សៅសារធាតុញៀនចំនួន០១កញ្ចប់ធំទូរស័ព្ទដៃចំនួន២គ្រឿងលុយចំនួនម្ភៃមួយមុឺនប្រាំពាន់រៀលនិងម៉ូតូចំនួន១គ្រឿង ម៉ាកZoomer-X។
Sponsor
បច្ចុប្បនជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕
