រតនគីរី: ល្បីល្បាញម្លេះលោក សេក ហៃ អភិបាលស្រុកកូនមុំមិនត្រឹមមានការឃុបឃិតបើកដៃឲ្យអ្នកមានលុយឈូសឆាយដីព្រៃរាប់រយហិតានិងត្រូវមន្ត្រីរាជការក្រោមឱវ៉ាតប្ដឹងចូលក្រុមប្រឹក្សាខេត្តពីការប្រើសំដីអសុរោះប្រមាថមើលងាយនិងគំរាមដកហូតតំណែងប៉ុណ្ណោះទេថ្មីៗនេះបែកធ្លាយរឿងលោកប្រធានក្រុមប្រឹក្សាស្រុកកូនមុំ ប្រត្តិកម្មខ្លាំងៗក្នុងកិច្ចប្រជុំទៅលើលោកអភិបាលស្រុក ពីការគ្រប់គ្រងប្រាក់ចំណូលចំណាយដោយខ្លួនឯងមិនមានភាពច្បាស់លាស់។
សកម្មភាពប្រត្តិកម្មខ្លាំងៗរបស់លោក សុន សំ ប្រធានក្រុមប្រឹក្សាស្រុកកូនមុំនេះនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៩នៅសាលាស្រុកកូនមុំខេត្តរតនគិរីស្ដីពីការគ្រប់គ្រងទូទាត់ប្រាក់ចំណូលនិងចំណាយឲ្យបានច្បាស់លាស់។
លោកថាមិនមែនអ្នកឯងចេះតែយកមកវិចខ្ចប់តែម្នាក់ឯងនោះទេប្រាក់បេសកម្មមានប៉ុន្មានប្រាក់ជម្ងឺមានប៉ុន្មានហើយចែកទៅអ្នកណាខ្លះត្រូវធ្វើបញ្ជីឲ្យបានត្រឹមត្រូវច្បាស់លាស់ ឲ្យមានតម្លាភាពនិងគណនេយ្យភាព។
ជុំវិញករណីខាងលើនេះលោក សេក ហៃ អភិបាលស្រុកកូនមុំបានឲ្យក្រុមអ្នកសារព័ត៌មានដឹងតាមទូរស័ព្ទថាករណីមន្ត្រីក្នុងស្រុកកូនប្ដឹងថាលោកប្រើពាក្យអសុរោះនិងគំរាមដកតំណែងនោះលោកថាអាចសួរទៅខេត្តពីព្រោះក្រុមការងារខេត្តបានហៅទៅសួរនាំរឿងរាវអស់ហើយ។
ចំពោះការបែកធ្លាយឡើងក្រុមប្រឹក្សាស្រុកថាប្រាក់ចំណូល ចំណាយតើស្រុកមានចំណូលអីគេតើស្រុកមានចំណូលពីខាងណាចាំលោកសួរទៅប្រធានក្រុមប្រឹក្សាសុ្រកមើលថាតើប្រាក់ចំណូលចំណាយអីគេលោកមិនយល់។
បើទោះជាយ៉ាងណាដីព្រៃរាប់រយហិតាជាជាច្រើនកន្លែង ក្នុងស្រុកកូនមុំត្រូវបានបាត់បង់ជាបន្តបន្ទាប់មិនមានការទប់ស្កាត់ សូមបីតែភ្នំនៅក្បែរសាលាស្រុក ក៏ត្រូវគេកាយវាតទីជើងភ្នំយកដីធ្វើកម្មសិទ្ធបន្តិចម្ដងៗក្នុងអំឡុងក្រោមការគ្រប់គ្រងរបស់លោក សេក ហៃ អភិបាលស្រុកឡើងកាន់តំណែងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះក្រោយពេលដែលលោកលោក ធឿន ចាន់ធៀង បានចូលនិវត្ត។
មិនត្រឹមតែប៉ុណ្ណោះ លោក សេក ហៃ ក៏ត្រូវបានមន្ត្រីរាជការ ដែលតែងតែទទួលរង្គ្រោះពីពាក្យអសុរោះប្រមាថមើលងាយនិងគំរាមដកហូតតួនាទីពេលខ្លះចង្អុលមុខដេញចេញពីអង្គប្រជុំបានប្ដឹងទៅប្រធានក្រុមប្រឹក្សាខេត្តរតនគិរីកាលពីថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៩ដើម្បីសុំរកយុត្តិធម៌ទៀតផង។
ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋមន្ត្រីរាជការក្នុងស្រុកកូនមុំទាំងមូលរងចាំមើលថាតើក្រុមប្រឹក្សាខេត្តនិងគណៈអភិបាលខេត្តរតនគីរីមានវិធានការយ៉ាងណាចំពោះអភិបាលស្រុកនេះទេ៕





