ស្រុកកោះធំ: នគរបាលឃាត់ខ្លួនជនជាតិចិនម្នាក់ក្រោយពីបានចរាចរប្រាក់ដុល្លាក្រដាស់១០០$ក្លែងក្លាយកើតហេតុនៅថ្ងៃសសៅរ៍៣កើតខែបុស្សឆ្នាំកុរ ឯកស័កព.ស២៥៦៣ត្រូវថ្ងៃទី២៨ខែឆ្នូឆ្នាំ២០១៩វេលាម៉ោង១៩និង០០នាទីស្ថិតនៅចំណុចកាស៉ីណូក្រោនរីសតភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាល ។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះឈ្មោះ ញីម ប៊ុនធឿន ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរនៅភូមិកប៉ាល់កឿងឃ៉ំសំពៅពូនស្រុកកោះធំខេត្តកណ្តាល។
ចំណែកជនសង្ស័យឈ្មោះYE.YUNHAoOភេទប្រុសអាយុ ២២ឆ្នាំជនជាតិចិនមុខរបរបុគ្គលិកកាសស៊ីណូយុងយ័ន មកស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាល។
វត្ថុតាងចាប់យកមានលុយដុល្លាក្រដាស១០០$ក្លែងខ្លាយចំនួនមួយសន្លឹកទូរសព្ទ័ម៉ាក់អូប៉ូពណ៍ខ្មៅ០១គ្រឿងកាតសំគាល់មួយសន្លឹក។
តាមប្រភពព័ត៌មានបានអោយដឹងថាកាលពីមុនពេលកើតហេតុមានបុរសជនជាតិចិនឈ្មោះYE.YUNHAOជាជនសង្ស័យបានយកលុយដុល្លាក្លែងក្លាយក្រដាស១០០ដុល្លាអាមេរិក មកចាក់ហ្គេមល្បែងបាញ់ត្រីក្នុងក្រុមហ៊ុនកាសុីណូ(ក្រោណរីសត)ខណះពេលនោះខាងបុគ្គលិកហ្គេមបាញ់ត្រីក៏បានមករាយការណ៍មកឈ្មោះញីម ប៊ុនធឿន ដែលជាប្រធានសន្តិសុខដំណាងអោយក្រុមហ៊ុននៅពេលលឺដូចនេះគាត់និងក្រុមការងារក៏បាននាំគ្នាទៅសួរនាំរួចក៏បានត្រួតពិនិត្យមេីល ឃេីញក្រដាសប្រាក់ដុល្លាក្លែងក្លាយ១០០ដុល្លាចំនួនមួយសន្លឹកនៅជាប់និងខ្លួនជនសង្ស័យក៏ធ្វេីការឃាត់ខ្លួនរួមទាំងវត្ថុតាងប្រគល់អោសមត្ថកិច្ចប៉ុស្តិ៍សំពៅពូនតែម្តង។
បច្ចុប្បន្នបានបញ្ជូនជនសង្ស័យមកកាន់អធិការនគរបាលស្រុកកោះធំចាត់ការតាមនីតិវិធី។


