ឧត្តរមានជ័យ: មេឈ្មួញល្បីល្បាញខាងដឹកជព្ជួានឈើសិប្បកម្មកែឆ្នៃអត់ច្បាប់យ៉ាងកក្រើកខេត្តរមានជ័យបែជាមន្រ្តីអាជ្ញាធរមានសម្ថតកិច្ចជំនាញរដ្ឋបាលព្រៃឈើមិនធ្វើការបង្រ្កាបសង្ស័យថាមន្រ្តីទាំងនេះជាបក្សពួកតែមួយនិងមេឈ្មួញឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញព្រៃឈើឈ្មោះ ចែ មុំ ដែលជាអ្នកខ្លាំង។
តាមប្រភពពីសម្ថតកិច្ចម្នាក់បានបង្ហើបថានៅក្នុុងស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែងគ្មានមន្រ្តីអាជ្ញាធរមានសម្ថតកិច្ច ជំនាញរដ្ឋបាលព្រៃឈើឬមន្រ្តីពាក់ពន្ធ័ណាចុះទៅបង្រ្កាបបទល្មើសរបស់មេឈ្មួញទៀតទេព្រោះពួកគេសុទ្ធសឹងបានទទួលសំណែនពីមេឈ្មួញឈ្មោះ ចែ មុំ អស់ហើយទោះខំស្រែកបែកបំពងកឬចុះផ្សាយអោយកក្រើកក៍អត់មានអ្នកបង្រ្កាបឡើយ។
ប្រភពដដែលបានបន្តថាក្នុងស្រុកខេត្តឧត្ដរមានជ័យមន្រ្តីមួយចំនួនបានត្រូវមេឈ្មួញឈ្មោះ ចែ មុំ ធ្វើការសែនដាក់សំណែនថ្វាយតម្រូវចិត្តនិងចង់ជើងជាប់អស់ហើយទោះអោយទៅបង្រ្កាបក៍មិនទៅដែរព្រោះវាជាឆ្នាំងបាយរបស់ពួកគេ។
លោក អ៊ឹម សៅវរិទ្ធ នាយខ័ណរដ្ឋបាលព្រៃឈើបានបព្ជាក់ថាលោកបានដាក់បទបញ្ជាទៅសង្កាត់រួចរាល់យូរហើយ ការងារនៅមូលដ្ឋានសង្កាត់ផ្នែកជាអ្នកអនុវត្តនិងទទួលខុសត្រូវផ្ទាល់។
ចំណែកលោក សូត ស៊ីសុខឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទបានអោយដឹងថាគណៈបញ្ជាការឯកភាពស្រុកក្រុងមានសិទ្ធអំណាចគ្រប់គ្រាន់ក្នុងការបង្រ្កាបព្រោះគាត់នៅមូលដ្ឋានផ្ទាល់ហើយសួរថាហេតុម្តេចក៍អាចទៅរួច។
ឯកឧត្ដម ប៉ែន កុសល្យ ដែលឡើងមកកាន់តំណែងជាចៅហ្វាយខេត្តឧត្ដរមានជ័យដូចមិនយកចិត្តទុកដាក់រាល់ការផ្សព្វផ្សាយព័ត៍ក្នុងខេត្តឯកឧត្ដមកំពុងតែបណ្ដោយអោយមន្រ្តីក្រោមឱវាទដើរបង្ករព្យុះភ្លៀងតាមអំពើរចិត្តបទល្មើសព្រៃឈើកើតឡើងពេញបន្ទុកគ្មានអ្នកបង្រ្កាបពលរដ្ឋរងទុកមន្រ្តីមួយចំនួននាំគ្នាអង្គុុយសើចយ៉ាងរំភើយ៕



