ចាប់មិនចេះអស់អ្នកក្រុមអ្នករកសុីបំផ្លាញព្រៃឈេី! អាវុធហត្ថស្រុកកែវសីមាបង្ក្រាប​ក្រុម​ជួញដូរ​អនុ​ផល​ព្រៃឈើ​៣​ករណី​ផ្សេង​គ្នា

ចាប់មិនចេះអស់អ្នកក្រុមអ្នករកសុីបំផ្លាញព្រៃឈេី! អាវុធហត្ថស្រុកកែវសីមាបង្ក្រាប​ក្រុម​ជួញដូរ​អនុ​ផល​ព្រៃឈើ​៣​ករណី​ផ្សេង​គ្នា

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

មណ្ឌលគិរី​​: កម្លាំងអាជ្ញាធរ​ស្រុក​កែវ​សីមាបាន​បេីក​ប្រតិបត្តិការ​រយះពេល២ថ្ងៃបង្ក្រាប​ការ​ជួញដូរ​ផល​អនុ​ផល​ព្រៃឈើ​ចំនួន​៣​ករណីដែល​ចាប់ពី​ថ្ងៃ​ទី​២៨និង​២៩ខែ​ធ្នូឆ្នាំ​២០១៩កន្លងទៅនេះ ។

តាម​សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថានៅ​វេលា​ម៉ោង​៦​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ធ្នូក្រុម​លេខាធិការដ្ឋាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​បាន​ឃាត់​ចាប់​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿងពណ៌​លឿងពាក់​ស្លាក​លេខភ្នំពេញ ២X-៧៦០៣ បាន​ដឹក​ជ័រទឹក ស្ថិត​នៅ​លើ​ផ្លូវជាតិ​៧៦ភូមិ​អូរ​អាមឃុំ​ស្រែ​ខ្ទុ​មស្រុក​កែវ​សីមា វត្ថុ​តាង​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​កែវ​សីមាដើម្បី​ចាត់ការ​តាម​នីតិវិធី ។

Sponsor

សេចក្តី​រាយ​ការ​ណ៍បន្ត​ថានៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ធ្នូក្រុម​លេខាធិការដ្ឋាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​បាន​រុករក​ប្រទះ​ឃើញ​ឈើ​កកោះ​ចំនួន​១៣​ដុំនៅ​ក្នុង​ចំការ​ស្វាយចន្ទីស្ថិត​នៅ​ភូមិ​ឆ្នែងឃុំ​ស្រែ​ខ្ទុ​មស្រុក​កែវ​សីមាចំនុច UTM ។

សេចក្តីរាយការណ៍​បាន​បន្ត​ថានៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ធ្នូនៅ​ចំណុច​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា ស្ថិត​នៅ​ភូមិ​អូរ​ណាឃុំ​ស្រែ​ខ្ទុ​មស្រុក​កែវ​សីមាសមត្ថកិច្ច​ធ្វើ​ការ​ឃាត់​រថយន្ត​ម៉ាក​សាំ​យ៉ុ​ងពណ៌​សពាក់​ស្លាក​លេខភ្នំពេញ ២AK-១១៣០និង​អ្នកបើកបរ​ម្នាក់​ឈ្មោះ រ៉ា សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំជា​អ្នកស៊ីឈ្នួល​បើករថយន្ត​ដឹក​។

រថយន្ត​ខាងលើ​នេះ​មាន​ដឹក​នី​វ​សុ​ក្រំ​ចំនួន​៤៤០​សន្លឹកមុខ​១០​សង្ទីម៉ែត្រកម្រាស់​១​សង្ទីម៉ែត្រប្រវែង​២២០​សង្ទីម៉ែត្រកូន​ក្រឡឹង​ច្រេស​៨​ជ្រុង​ចំនួន​៤​ដុំប្រវែង​៤៥​សង្ទីម៉ែត្រមុខ​៣៥​សង្ទីម៉ែត្រ ។

បច្ចុប្បន្នជនសង្ស័យនិង​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​កែវ​សីមា​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕