រេីរូបភាពថ្មីក្រុមជួញដូរថ្នាំញៀនបានបន្លំយកថង់ស្ករគ្រាប់វិចខ្ចប់គ្រឿងញៀនបំភាន់ភ្នែកសមត្ថកិច្ចតែត្រូវអស់​លកលក្ខ​

រេីរូបភាពថ្មីក្រុមជួញដូរថ្នាំញៀនបានបន្លំយកថង់ស្ករគ្រាប់វិចខ្ចប់គ្រឿងញៀនបំភាន់ភ្នែកសមត្ថកិច្ចតែត្រូវអស់​លកលក្ខ​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ស្ពឺ:​ កម្លាំងអាវុធហត្ថឃាត់ខ្លួបានជនសង្ស័យម្នាក់ដែលជាមុខសញ្ញាជួញដូរសារធាតុញៀនយ៉ាងកម្មនិងប្រេីល្បិចវេចខ្ចប់យកថង់ស្ករគ្រាប់បន្លំភ្នេកសមត្ថកិច្ចតែរត់មិនរួចត្រូវបានឃាត់ថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩នៅចំណុចតូបលក់ដូរចន្លោះគីឡូម៉ែត្រលេខ92-93 ស្ថិតភូមិចំការចេកឃុំត្រែងត្រយឹងស្រុកភ្នំស្រួចកម្លាំងមូលដ្ធានស្រុកដឹកនាំដោយលោកវរសេនីយ៍ត្រី​ យស ឌីណា មេបញ្ជាការស្រុកបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់១ ឈ្មោះ សេង សាវឿន ហៅ (ឈីញ)ភេទប្រុសអាយុ២១ឆ្នាំមុខរបរបើកបររថយន្ត(បែនដឹកដី)ស្នាក់នៅភូមិឃុំខាងលើ ។

ជាក់ស្តែងកម្លាំងដកហូតបានសម្ភារះរួមមានម្សៅក្រាមពណ៌សរសរុបចំនួន(១៩៥កញ្ចប់)ដែលដាក់បន្លំក្នុងស្រោមស្ករគ្រាប់និងកិបក្នុងលុយដងខ្សៀសំរាប់ជក់ធ្វើអំពីកែវចំនួន២១ខ្សៀទូរសព្ទ័ប្រភេទoppoពណ៌ស្វាយចំនួន​០១​គ្រឿង,ជញ្ជៀន (ចំនួន២វង់) ត្បូងពណ៌ខ្មៅចំនួន០១និងជញ្ជៀនរូបក្ងោកលោហៈធាតុពណ៌ក្រហមចំនួន១វង់,ខ្សែករ ពណ៌ក្រហមមានត្បូងខ្មៅចំនួន ០១ខ្សែ,ខ្សែដៃលោហៈធាតុពណ៌ក្រហមចំនួន០១ខ្សែ,នាឡិកាដៃពណ៌ក្រហម ខ្សែស្បែកចំនួន០១ខ្សែ,ប្រាក់រៀលចំនួន ៧៥០០០រៀល,ថង់សំរាប់ច្រកមួយចំនួនទៀត។

Sponsor

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចាត់ការបន្ត។