រថយន្តដឹកឈើមួយគ្រឿងចេញពីខេត្តព្រះវិហារមកជាប់អន្ទាក់​រដ្ឋបាលព្រៃឈើខ្នាអំវះ

រថយន្តដឹកឈើមួយគ្រឿងចេញពីខេត្តព្រះវិហារមកជាប់អន្ទាក់​រដ្ឋបាលព្រៃឈើខ្នាអំវះ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀមរាប​៖​ ដោយមានកិច្ចសហការពីអ្នកសារព័ត៌មានជាមួយនិងមន្ត្រីរដ្ឋបាលព្រៃឈើខ្នាអំវះក្រោមបទបញ្ជាពីលោកម៉ុង ប៊ុនលីម ប្រធានរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានធ្វើការបង្ក្រាបបានរថយន្តវេអងដឹកឈើមួយគ្រឿងចេញពីរខេត្តព្រះវិហារឆ្ពោះទៅខេត្តតាកែវ។

ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយអ្នកសារព័ត៌មានយើងនៅថ្ងៃទី១ខែមករាឆ្នាំ២០២០ហើយអ្នកសារព័ត៌មានយើងក៏បានរាយការណ៍បន្តដល់មន្ត្រីរដ្ឋបាលព្រៃឈើខ្នាអំវះដើម្បីបង្ក្រាបនឹងទប់ស្កាត់បទល្មើសព្រៃឈើដែលរថយន្តវេអងដឹកឈើបង្កប់ដោយមានដាក់ដំឡូងពីលើ។

Sponsor

ចំពោះចំនួនឈើមានប៉ុន្មានគីបនោះយើងនៅមិនទាន់ដឹងច្បាស់នៅឡើយព្រោះទុក្ខតួនាទីនេះជូនដល់មន្ត្រីរដ្ឋបាល​ព្រៃឈើជាអ្នកធ្វើការរឿងនេះបើសិនជាមានរបាយការ​ណ៍​លំអិតណាមួយពីមន្ត្រីរដ្ឋបាលព្រៃឈើទៀតនោះយើងខ្ញុំនិងផ្សាយលំអិតជូននៅពេលក្រោយទៀត។