ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបបងស្រីមិត្តភក្តិ២នាក់ទៀតមកពីដើរលេងរួចជូនទៅផ្ទះវិញលុះត្រឡប់មកផ្ទះខ្លួនឯងវិញស្រាប់តែត្រូវក្រុមចោរប្លន់មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមកធាក់ម៉ូតូជនរងគ្រោះផ្ដួលរួចទាញកាំបិតដេញកាប់តែម្តងចំណែកម្នាក់ទៀតមកលើកយកម៉ូតូជិះគេចខ្លួនបាត់ស្រមោលបង្កឱ្យមានការភ្ញាក់ផ្អើលកាលម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី២ខែមករាឆ្នាំ២០២០ទល់មុខនឹងស្តុបទួលពង្រ តាមបណ្ដោយផ្លូវវេងស្រេងស្ថិតក្នុងភូមិទំពាំងថ្លឹងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះខាងលើឈ្មោះ មុំ ម៉េងអៀន ភេទប្រុសអាយុ២១ឆ្នាំមុខរបរធ្វើការកាស៊ីណូស្នាក់នៅសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យមានស្រុកកំណើតនៅភូមិតំណាក់ចារឃុំ ចិញ្ចើមស្រុកឃ្បូងឃ្មំខេត្តឃ្បួងឃ្មុំ។
តាមប្រភពពីជនរងគ្រោះបាននិយាយប្រាប់ថានៅមុនពេលកើតហេតុជនរងគ្រោះនិងមិត្តមិត្តបានឌុបបងប្អូនស្រីមិត្តភក្តិ២នាក់មកពីដើរលេងនៅម្តុំមុខវាំងហើយក៏ជូនបងស្រីមិត្តភក្តិ២នាក់ខាងលើទៅផ្ទះជួលនៅម្តុំភូមិអូដឹមជិតផ្លូវជាតិលេខ៤ ។
បន្ទាប់មកជនរងគ្រោះ២នាក់មិត្តភ័ក្តិបានជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរី2020 ពណ៌ខ្មៅពាក់ស្លាកលេខត្បូងឃ្មុំ៖1h8082ឌុបគ្នាមកផ្ទះខ្លួនឯងវិញនៅម្តុំផ្សារស្ទឹងមានជ័យ ។
ជនរងគ្រោះបន្តថាលុះធ្វើដំណើរមកតាមបណ្តោយផ្លូវវេងស្រេងនៅចំណុចស្តុបទួលពង្រស្រាប់តែឃើញជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូម៉ាកឌ្រីមសង់មិនចាំស៊េរីចំនួន២គ្រឿង បានធ្វើសកម្មភាពមកធាក់ផ្តួលម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលរួចជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់បានយកកាំបិតបុ័ងតោមកដេញជនរងគ្រោះបណ្តាលឲ្យភ័យរត់ចេញពីម៉ូតូ។
ប្រភពដដែលបន្តថាស្របពេលនោះជនសង្ស័យម្នាក់ទៀតក្នុងចំណោមនោះក៏បានមកលើកយកម៉ូតូជនរងគ្រោះហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។
ប្រភពដដែលបានបន្តទៀតថាខណៈពេលភ្លាមៗជនរងគ្រោះត្រូវបានអ្នករត់ម៉ូតូឌុបបានដឹកជនរងគ្រោះទៅប្តឹងនៅប៉ុស្តិ៍ចោមចៅទៅ៣ហើយបន្ទាប់មកសមត្ថកិច្ចបានសួរនាំដោយដឹងថាចំណុចកើតហេតុមិនមែនប៉ុស្តិ៍ចោមចៅ៣សមត្ថកិច្ចក៏បានឱ្យជនរងគ្រោះទៅប្តឹងនៅប៉ុស្តិ៍ចោមចៅ១វិញ៕
Qក្រោយពីកេីតហេតុរួចជនរងគ្រោះបានត្រឹមតែនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលចោមចៅ១អោយសមត្ថកិច្ចជួយស្វែងរក។

