ត្បូងឃ្មុំ៖ ហេតុការណ៍គួរឱ្យសោកសង្វេគមួយបានកើតឡើងដោយសារតែក្មេងៗសិស្សសាលាចំនួន៥នាក់បាននាំគ្នាទៅលេងទឹកទន្លេមេគង្គបណ្តាលអោយលង់ស្លាប់៣នាក់និង២នាក់ជួយទាន់បង្ករអោយមានកាភ្ញាក់ផ្អេីលនៅថ្ងៃទី០១ខែមករាឆ្នាំ២០២០នេះស្ថិតនៅភូមិព្រែកពាមឃុំពាមជីលាំងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។
តាមប្រភពពីខេត្តត្បូងឃ្មុំបានឲដឹងថាគិតមកដល់ពេលនេះរកឃើញ៣នាក់ហើយប៉ុន្តែជាអកុសលមានម្នាក់ក្នុងចំណោមពួកគេនោះបានលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយចំណែកកុមារចំនួន២នាក់ទៀតនៅមិនទាន់រកឃើញនៅឡើយទេ។
ប្រភពខាងលើបានបញ្ជាក់ថាកុមារទាំង៥នាក់នោះ
១.ឈ្មោះបួក ស្រីមួយ ភេស្រីអាយុ១៣ឆ្នាំរស់នៅភូមិកំពង់ចន្លុះលិចឃុំពាមជីលាំងស្រុកត្បូងឃ្មុំ(រកឃើញហើយនៅមានជីវិត)។
២.ឈ្មោះ ពេជ្រ ម៉ូលីកា ភេទស្រីអាយុ១៣ឆ្នាំរស់នៅភូមិព្រែកផ្ដៅឃុំពាមជីលាំងស្រុកត្បូងឃ្មុំ(រកឃើញហើយនៅមានជីវិត)។
៣.ឈ្មោះ គង់ ថារី ភេទស្រីអាយុ១៣ឆ្នាំរស់នៅភូមិកំពង់ចន្លុះកើតឃុំពាមជីលាំង(រកឃើញប៉ុន្តែបានស្លាប់ទៅហើយ)។
៤.ឈ្មោះ បូណា ជីជីង ភេទស្រីអាយុ១៣ឆ្នាំរស់នៅភូមិបឹងព្រួលឃុំបឹងព្រួល(រកមិនទាន់ឃើញ) ។
និង៥.ឈ្មោះ លាង តុន្នា ភេទស្រីអាយុ១៣ឆ្នាំរស់នៅភូមិព្រែកផ្ដៅឃុំពាមជីលាំង(រកមិនទាន់ឃើញ)។
ទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ចរួមជាមួយប្រជាពលរដ្ឋកំពុងដុតដៃដុតជើងជួយអន្តរាគមន៍និងចុះរាវរកកុមារដែលរកមិនទាន់ឃើញនោះជាបន្ត៕
ចំណែលកមេងស្រី២នាកដែលត្រូវបានជួយសង្គ្រោះបានត្រូវបញ្ចូនទៅកាន់មន្ទីពេទ្យឯសពក្មេងស្រីម្នាក់ត្រូវបានប្រគល់ជូនគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។


