ឆ្លង​ចរន្ត​អគ្គិសនី​បណ្តាលអោយអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋដែលសង់ជាប់គ្នាអស់ប្រហែល១៥១ខ្នងនៅខណ្ខឬស្សីកែវមិនបង្ករអោយមានអ្នករងរបួសទេ

ឆ្លង​ចរន្ត​អគ្គិសនី​បណ្តាលអោយអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋដែលសង់ជាប់គ្នាអស់ប្រហែល១៥១ខ្នងនៅខណ្ខឬស្សីកែវមិនបង្ករអោយមានអ្នករងរបួសទេ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​៖​ អគ្គីភ័យ​ឆាបឆេះផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ខែមករាឆ្នាំ២០២០នៅតាមអតីតផ្លូវរថភ្លើងកែងនិងទំនប់៧០ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​មុនកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្ទះប្រជាពលរដ្ឋមួយកន្លែងរួចបង្កចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាសន្ធោសន្ធៅរួចបានរាលដាលដល់ផ្ទះផ្សេងៗទៀតរួចបងប្អូនជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកជាច្រើនគ្រឿងមកបាញ់ពន្លត់។

Sponsor

សមត្ថកិច្ចបានឲ្យដឹងថាក្នុងករណីគ្រោះអគ្គិភ័យខាងលើនេះគឺរងការខូចខាតផ្ទះប្រជាពលរដ្ឋអស់១៥១ខ្នងដោយសារផ្ទះប្រជាពលរដ្ឋនៅទីតាំងកើតហេតុខាងលើនេះតូចៗនិងសម្បូរទៅដោយសង់អំពីឈើប្រក់ស័ង្កសីចំណែកទ្រព្យសម្បត្តិវិញសមត្ថកិច្ចមិនហ៊ានសន្និដ្ឋានថាអស់ប៉ុន្មាននៅឡើយទេ តែក្នុងករណីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះដែរ។

ជំហានដំបូងសមត្ថកិច្ចបានបញ្ជាក់ថា​មូលហេតុនៃការឆាបឆេះខាងលើនេះសង្ស័យបណ្តាលមកពីឆ្លងចន្តអគ្គិសនី​ ។

ចំណែករថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ចំនួន៤១គ្រឿង​និងប្រើប្រាស់អស់៤១គ្រឿងផងដែរដោយរលត់ទៅវិញនៅ​វេលា៣និង២០នាទីរំលងអាធ្រាតថ្ងៃដដែល ៕