ភ្នំពេញ: ជនសង្ស័យម្នាក់បានចូលក្នុងផ្ទះជួលធ្វើសកម្មភាពលួចកាច់ករម៉ូតូមួយគ្រឿងយកទៅបាត់ករណីបានបង្កការភ្ញាក់ផ្អើលវេលាម៉ាង០៨នឹង៣០នាទីព្រឹកនៅថ្ងៃទី០៥ខែមករាឆ្នាំ២០២០ចំណុចផ្ទះជួលលេខ៨៩A ផ្លូវ២៧១ស្ថិតក្នុងភូមិទី១សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ម៉ូតូដែលត្រូវបានជងសង្ស័យយកទៅនោះម៉ាក GPX Demon150GRពណ៌ ក្រហម ស្លាកលេខ ភ្នំពេញ 1HS-8198 ជាកម្មសិទ្ធម្ចាស់ឈ្មោះ ឆឺយ វិច្ឆកា ភេទប្រុសអាយុ២០ឆ្នាំសិស្សនិស្សិតសាលាIFLភាសាជប៉ុនមករៀននៅភ្នំភេញមកពីខេត្តព្រៃវែងត្រូវបានចោរចូលលួចកាច់ករយកទៅបាត់នៅម៉ោង០៥នឹង៣០នាទីព្រឹកថ្ងៃទី០៥ខែមករាឆ្នាំ២០២០នេះ។
បើយោងតាមម្ចាស់ម៉ូតូបានប្រាប់ថាគាត់ស្នាក់នៅបន្ទប់ជួលជាន់ទីពីរលុះព្រឹកឡើងបានចុះមកយកម៉ូតូទៅរៀន ស្រាប់តែមិនឃើញម៉ូតូក៏ផ្អើលឆោឡោប្រាប់អ្នកជិតខាង ហើយបានឆែកកាមេរ៉ាសុវត្តិភាពរបស់ផ្ទះជួលទើបបានដឹងថាម៉ូតូត្រូវបានចោរលួចកាច់ករយកទៅបាត់ពិតប្រាកដមែន។
ក្រោយបានឃើញមុខសញ្ញាចោរលួចច្បាស់ហើយត្រូវបានគេស្គាល់ថាជាមុខសញ្ញាចាស់ត្រូវជាកូនប្រុសយាយលក់បាយនៅក្បែរផ្ទះជួលនេះឯង ។
បន្ទាប់មកបានប្រញ៉ាប់ទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១នៅម៉ោងប្រហែលជាង១០ព្រឹកលុះពេលទៅដល់ប៉ុស្តិ៍ ក៏មិនបានជួបមេប៉ុស្តិ៍ទេបានជួបតែប៉ូលីសប្រចាំការពីរបីនាក់ក៏បានសរសេរពាក្យបណ្តឹង។
ពាក់ព័ន្ធករណីខាងលើនេះ លោក វឿន មេប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១បានប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី០៥ ខែមករានេះថា លោកទើបតែបានទទួលពាក្យបណ្តឹងហើយលោកកំពុងតែដាក់សំណើរទៅអធិការខណ្ឌដើម្បីចុះស្រាវជាវហើយ។
លោកបន្ថែមថាព័ត៌មានកុំទាន់ចុះផ្សាយនាំតែផ្អើលដល់ជនសង្ស័យទេព្រោះខាងប៉ូលីសគេកំពុងតែធ្វើការ។
បើតាមបញ្ជាក់ពីមន្រ្តីនគរបាលបានអោយដឹងថាជនសង្ស័យជាមុខសញ្ញាដែលសមត្ថកិច្ចកំពុងតែតាមឃាត់ខ្លួនហើយជនសង្ស័យបានរតគេចខ្លួបាត់អីឡូវនេះកំពុងតែដាក់កម្លាំងតាមដាននិងធ្វើកាឃាត់ខ្លួនយកមកផ្តន់ទាទោសតាមច្បាប់។
ប្រភពដដែលបានបន្តទៀតថាដោយពិនិត្យទៅតាមកាមេរ៉ាសុវត្តិភាពទើដឹងថាជាមុខសញ្ញាចាស់ហើយសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យខាងលើត្រូវបានឪពុកម្តាយកាត់កាចោលហើយ ហើយមកចូលផ្ទះយូរៗម្តងតែប៉ុណ្ណោះ។


