រត់ឡេីងប៉ះសក់បុរស​ម្នាក់​កាន់ដប​សាំង​រត់ចូល​គ្លីនិចចាក់​សាំងដុកបង្ករអោយមានកាភ្ញាក់ផ្អេីល​ទាំង​កណ្តាល​ថ្ងៃ

រត់ឡេីងប៉ះសក់បុរស​ម្នាក់​កាន់ដប​សាំង​រត់ចូល​គ្លីនិចចាក់​សាំងដុកបង្ករអោយមានកាភ្ញាក់ផ្អេីល​ទាំង​កណ្តាល​ថ្ងៃ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បន្ទាយមានជ័យ​៖​ ប្រជាពលរដ្ឋឃាត់ខ្លួនបុរស​ម្នាក់​កាន់​ដប​សាំង​ដើរ​ចូល​គ្លីនិក​មួយ​កន្លែងរួច​ចាក់​សាំង​ដុត​ផ្អើល​ទាំង​កណ្តាល​ថ្ងៃអោយសមត្ថកិច្ចដែល​​ពាក់ព័ន្ធនឹងករណីនេះ​គេ​​​​មិន​ទាន់​ដឹងថាផ្តើម​ចេញពី​​មូលហេតុ​​អ្វី​នៅឡើយទេ ។​

​ហេតុការណ៍​ខាងលើនេះ​បង្កការ​ភ្ញាក់​ផ្អើល​កាលពី​រសៀល​ថ្ងៃទី​៦មក​រាឆ្នាំ​២០១៩​នៅ​ចំណុចគ្លីនិកឯកជន​មួយកន្លែងស្ថិត​​ក្នុង​ភូមិ​ប្រជា​ធម្ម​លិចសង្កាត់​ផ្សារ​កណ្តាលក្រុង​ប៉ោយ​ប៉ែ​ត​ ។

Sponsor

គ្លីនិកកើតហេតុ​ខាងលើ​​មាន​ម្ចាស់​ឈ្មោះ​ មូល​ សារី​ និង​ប្រពន្ធ​ឈ្មោះ​ជ្រឹង ​ច​ន្ធូ​ រស់នៅភូមិឃុំកើតហេតុ​ខាងលើ​ ។ ចំណែក​បុរស​ជា​ជនបង្ក​​​ខាងលើមិនស្គាល់អត្ត​សញ្ញាណនោះទេ ។

​តាម​​ប្រភពពី​ស្ត្រី​ជា​ម្ចាស់​ទីតាំងគ្លីនិកកើតហេតុ​ខាងលើ​​​បាន​ប្រាប់​តាម​ទូរស័ព្ទ​​ឱ្យ​ដឹង​ថា​មុនពេល​​កើតហេតុ​មាន​បុរស​ម្នាក់​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​បាន​ដើរ​ចូល​ទៅ​ក្នុង​គ្លីនិក​របស់​គាត់​ព្រមទាំង​មាន​​កាន់​ដប​សាំង​១​ដប​ចំណុះ​១​លី​ត្រ​កន្លះ​ចាក់​ស្រោច​ក្នុង​បន្ទប់​ខាង​មុខ​រួច​ដុត​ឆេះ​ផ្អើល​តែ​ម្តង​។​

តាម​ប្រភពដដែលបានបន្ត​ថា​ករណី​ខាងលើ​នេះគាត់​​ពុំ​មាន​គ្រោះថ្នាក់​​នោះ​ទេ​ព្រោះ​រត់គេច​ទាន់​ប៉ុន្តែ​ឆេះ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ ។

​ស្ត្រី​​ជា​ម្ចាស់​ទីតាំងគ្លីនិកកើតហេតុ​ខាងលើ​បាន​​អះអាង​ថា គាត់​​មិន​ដែល​មាន​ទំនាស់​អ្វី​ជាមួយ​ជន​បង្ក​ឡើយ​កន្លង​មក​ជនបង្ក​​ធ្លាប់​ទៅ​​ឱ្យ​​គ្រួសា​រ​របស់​គាត់​មើ​ល​ជំងឺ​​តែ​ប៉ុណ្ណោះ​។

​ទោះបី​ជា​​យ៉ាងណា​ជន​បង្ក​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ៥៦៨ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​បាន​ហើយ​។​

បេីតាមលោក ​ស សុ​ភ័​ក្ត្រា​ ប្រធាន​ស្នាក់​ការ​សន្តិសុខ​៥៦៨ ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​តបាន​​ប្រាប់​តាម​ទូរស័ព្ទ​​ឱ្យ​ដឹងថា​ ជន​បង្ក​ត្រូវ​ខាង​លោក​ចាប់ខ្លួន​បាន​ហើយ​ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ​ព្រោះ​​កំពុងធ្វើការ​​សាកសួរ​នៅឡើយ​។​

ពាក់ព័ន្ធនឹងករណី​ខាងលើនេះ អ្នកស្រុក​បាន​ឱ្យ​ដឹង​​ថា​ ជនបង្ក​​ខាងលើនេះ​​មាន​សតិ​មិនសូវ​គ្រប់​ឡើយ​៕