នៅក្នុងពិធីបុណ្យសពមេបញ្ជាការ​នៅប្រទេ​អីរ៉ង់បានស្លាប់ដោយសារតែរត់ជាន់គ្នាបានកេីនឡេីងចំនួន៣៥នាក់

នៅក្នុងពិធីបុណ្យសពមេបញ្ជាការ​នៅប្រទេ​អីរ៉ង់បានស្លាប់ដោយសារតែរត់ជាន់គ្នាបានកេីនឡេីងចំនួន៣៥នាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

អឺរ៉ង់៖​ ការរត់ជាន់គ្នាបានផ្ទុះឡើងនៅក្នុងពិធីដង្ហែសពរបស់ឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសសហរដ្ឋអាមេរិកដោយបានធ្វេីអោយអ្នកកាន់ទុក្ខរាប់សិបនាក់ស្លាប់នៅថ្ងៃទី៧ខែមករា​ឆ្នាំ​២០១០នេះ​។

យោងទៅតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបញ្ជាក់ពីការស្លាប់នៅ​ក្នុង​ព្រឹត្តិការណ៍នោះខណៈគោរពដល់លោក Qasem Soleimani ដែលបានស្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃសុក្រសប្តាហ៍មុនតាមបទបញ្ជារបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។

Sponsor

សពរបស់ Soleimani បានទៅដល់ទីក្រុងកំណើតរបស់គាត់នៅ Kerman ភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់សម្រាប់ការបញ្ចុះនៅកន្លែងដែលមនុស្សរាប់ពាន់នាក់បានតម្រង់ជួរតាមដងផ្លូវភាគច្រើនស្លៀកពាក់ខ្មៅ។

ទូរទស្សន៍រដ្ឋបានដកស្រង់សម្តីប្រធានសេវាវេជ្ជសាស្រ្តបន្ទាន់របស់អ៊ីរ៉ង់គឺលោកPirhossein Koulivandបាននិយា​យ​ថាមានការរត់ជាន់គ្នាស្លាប់។