ស្រះកែវ៖ តាមប្រភពព័ត៌មានពីខេត្តស្រះកែវប្រទេសថៃ បានអោយដឹងថាមានករណីពលរដ្ឋខ្មែរធ្វើការកាប់អំពៅម្នាក់ត្រូវរថយន្តសណ្ដោងកិនស្លាប់យ៉ាងអាណោចអាធ័មហេតុការណ៍នេះបានកេីតឡើងនៅវេលាម៉ោង០៦និង៣០នាទីថ្ងៃច័ន្ទទី០៦ខែមករាឆ្នាំ២០២០ចំណុចកេីតស្ថិតនៅភូមិណងប្រាយ៉ាប្លុងសង្កាត់ប៉រ៉ៃស្រុកអារញ្ញយ៉ាប្រាថេតខេត្តស្រះកែវ ប្រទេសថៃ ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ឆៃ ភេទប្រុសអាយុ១៧ឆ្នាំស្រុកកំណើតរស់នៅភូមិប្រលានស្រុកស្រីស្នំខេត្តសៀមរាមមុខរបរជាពលរដ្ឋខ្មែរមកធ្វើការលេីកអំពៅដាក់រថយន្តតាមការបញ្ជាក់មូលហេតុជនរងគ្រោះធ្លាក់ពីលើរថយន្តបន្ទាប់មកត្រូវរថយន្ដកិនស្លាប់នៅកន្លែងកេីតហេតុ។
Qក្រោយពេលកេីតហេតុសមត្ថកិច្ចថៃបានចុះត្រួតពិនិត្យសាកសពនៅកន្លែងកេីតហេតុរួចបញ្ជូនសាកទៅរក្សាទុកនៅមន្ទីរពេទ្យដេីម្បីកោសល្យវិច័យ។



