ប៉ូលីសជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១១)​ចាប់​ខ្លួនជនសង្ស័យ៣នាក់រឹបអូសគ្រឿងញៀនជាង១៤គីឡូក្រាម

ប៉ូលីសជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១១)​ចាប់​ខ្លួនជនសង្ស័យ៣នាក់រឹបអូសគ្រឿងញៀនជាង១៤គីឡូក្រាម

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ដោយមានកាអនុវត្តតាមបញ្ជាឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀននិងឯកឧត្តមឧត្តម​សេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាកម្លាំងជំនាញមួយក្រុមចុះស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀន។

កាលពីវេលាម៉ោង១១និង៥០នាទីរសៀលនៅថ្ងៃទី០៧ខែ០១ ឆ្នាំ២០២០កម្លាំងជំនាញការិយាល័យ(ក១១)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយលោកនាយក​រង អាំ សុជាតិ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងបានចុះសើុបសង្កេតស្រាវជ្រាវនៅចំណុចខារ៉ាអូខេផ្ទះលេខ៥៦ផ្លូវលេខ២៣០សង្កាត់ទឹកល្អក់៣ខណ្ឌទួល​គោក រាជធានីភ្នំពេញ ។
លទ្ធផល:
ក-ឃាត់ខ្លួនជនសង្ស័យ ០៣នាក់:
១-ឈ្មោះ ​ម៉េង ឌី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ។
២-ឈ្មោះ ​ប៊ុនធឿន ធានី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ។
៣-ឈ្មោះ ​ជា ភារុណ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ។

Sponsor

ខ-វត្ថតាងចាប់យកបាន: សារធាតុញៀនសរុប ១៤គ.ក្រ ០៥២.៥៥ ក្រាម រួមមាន៖
១-សារធាតុញៀន មេតំហ្វេតាមីន (ICE)ទម្ងន់សុទ្ធ៥២២២.៨៣ក្រាម។
២-នីមេតាហ្សេប៉ាមទម្ងន់៨៨២៩.
៧២ក្រាម ស្មើនឹង៤៩០៥៤គ្រាប់៕