តេហេរ៉ង់៖ យន្តហោះប្រភេទ Boeing 737-800 នោះ ដែលមានមនុស្សជិះសរុបចំនួន១៧៦នាក់ដែលគិតទាំងអ្នកដំណើរនិងអ្នកបម្រើការងារប៉ុន្តែក៏មានការអះអាងផ្សេង ទៀតផងដែរថាមនុស្សដែលធ្វើដំណើរលើយន្តហោះនោះ មានចំនួន១៦៨នាក់និង១៨០នាក់។
យ៉ាងណាមិញយោងតាមការចេញផ្សាយរបស់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ផ្ទាល់អ្នកទាំងនោះបានបាត់បង់ជីវិតទាំងអស់នៅពេលយន្តហោះធ្លាក់ក្រោយឡើងពីអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini នៅឯជាយទីក្រុងតេហេរ៉ង់កាលពីមុនព្រឹកព្រលឹមថ្ងៃពុធនេះ(ពេលវេលាក្នុងតំបន់នៅទីក្រុងតេហេរ៉ង់)។
ស្ថានទូតអ៊ុយក្រែនប្រចាំនៅប្រទេសអ៉ីរ៉ង់បានអះអាងថា មូលហេតុនៃការធ្លាក់យន្តហោះមួយគ្រឿងធុន Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Air lines)នៅជាយរដ្ឋធានីតេហេរ៉ង់របស់ប្រទេសអ៉ីរ៉ង់គឺមិនមែនជាដោយសារវាយប្រ ហារភេរវកម្ម ឬមួយក៏គ្រាប់មីស៊ីលនោះទេ។
នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធទី០៨ខែមករាឆ្នាំ២០២០គួរជ ម្រាបថាយន្តហោះដឹកអ្នកដំណើរខាងលើមានគោលដៅឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Boryspil នៃរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែន។
បើតាមអ្នកតំណាងព្រលានយន្តហោះ Imam Khomeini យន្តហោះនោះបានធ្លាក់ដោយសារតែបញ្ហាបច្ចេកទេស គឺម៉ាស៊ីនរបស់យន្តហោះបានខូចហើយឆាបឆេះនិងឆ្លាក់មកបណ្តាលអោយផ្ទុះចំណែកអ្នកនៅក្នុងរថយន្តហោះានស្លាប់ទាំងអស់។









