បេីសិនលោកអ្នកចង់ផ្តិតរូបភាពកាវាយប្រហារស់ប្រទេសអ៊ឺរ៉ង់ទៅលេីមូលដ្ឋាន​ទព័ទទាំងពីកន្លែងរបស់អាមេរិចអាចចូលមេីលតាមផ្កាយរណបបាន

បេីសិនលោកអ្នកចង់ផ្តិតរូបភាពកាវាយប្រហារស់ប្រទេសអ៊ឺរ៉ង់ទៅលេីមូលដ្ឋាន​ទព័ទទាំងពីកន្លែងរបស់អាមេរិចអាចចូលមេីលតាមផ្កាយរណបបាន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

វ៉ាស៊ីនតោន៖ លោកអ្នកមិនចាំបាច់ធ្វើដំណើរទៅកាន់ប្រទេ​សអ៉ីរ៉ាក់ដើម្បីផ្តិតយករូបភាពក្រោយការវាយប្រហារដោយគ្រាប់មីស៊ីលអ៉ីរ៉ង់ទៅលើមូលដ្ឋានទ័ពទាំងពីរកន្លែងរបស់អា​មេរិកនោះឡើយ ដោយពេលនេះរូបភាពនានាពីផ្កាយរណប ត្រូវបានបញ្ចេញមកហើយនេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space នារសៀលថ្ងៃព្រហស្បតិ៍ទី០៩ ខែមករា ឆ្នាំ២០២០។

ផ្កាយរណបមួយចំនួនរបស់ក្រុមហ៊ុនស្រាវជ្រាវភពផែនដី ដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Fra​ncisco) នៃរដ្ឋកាលីហ្វរញ៉ាបានបញ្ចេញរូបភាពមួយ​ចំនួន ដែលត្រូវបានថតពីលើមូលដ្ឋានទ័ពអាកាសអាមេរិកអេនអាល់អាស្សាដ (Ain al-Assad) ជាមូលដ្ឋានមួយក្នុងចំណោមពីរដែលត្រូវបានគ្រាប់មីស៊ីលអ៉ីរ៉ង់ជាច្រើនគ្រាប់ធ្លាក់ចំ។

Sponsor

តាមរយៈរូបភាពនានាដែលត្រូវបានថតនៅថ្ងៃទី០៨ខែមករា គ្រប់គ្នាអាចមើលឃើញនូវមូលដ្ឋានមួយចំនួននៅក្នុងបន្ទាយត្រូវបានគ្រាប់មីស៊ីលកម្ទេច។

ទោះបីជាបែបនេះក្តីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងរួចទៅហើយថាគ្មានទាហានអាមេរិកណាម្នាក់បាត់បង់ជីវិតនៅក្នុងការវាយប្រហារនោះឡើយខណៈមន្ត្រីតំណាងអ៉ីរ៉ង់នៅអង្គការសហប្រជាជាតិវិញក៏បានគូសបញ្ជាក់ផងដែរថាគ្មាននរណាម្នាក់រងគ្រោះដោយសារគ្រាប់មីស៊ីល​របស់ខ្លួនដែលត្រូវបានបាញ់កាលពីព្រឹកថ្ងៃពុធនោះដែរ៕