អង្គការ​វ៉ាយអេតសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះបង្រ្កាបទីតាំលួចលាក់ជួញដូរនិងលក់សត្វព្រៃដុះស្លែរនៅខេត្តកំពង់ធំរកឃេីញសត្វព្រៃគ្រប់ប្រភេទចំនួន១០០០ក្បាលតែម្ចាស់ផ្ទះមានសំណាងគេចខ្លួនបាត់ទាំងអស់

អង្គការ​វ៉ាយអេតសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះបង្រ្កាបទីតាំលួចលាក់ជួញដូរនិងលក់សត្វព្រៃដុះស្លែរនៅខេត្តកំពង់ធំរកឃេីញសត្វព្រៃគ្រប់ប្រភេទចំនួន១០០០ក្បាលតែម្ចាស់ផ្ទះមានសំណាងគេចខ្លួនបាត់ទាំងអស់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ធំៈ ទីតាំលួចលាក់ជួញដូរនិងលក់សត្វព្រៃដុះស្លែរខេត្តកំពង់ធំរបស់លោក ចេង ថែន ត្រូវបានបង្រ្កាបនិងបានរំដោះសត្វព្រៃបានជិត១០០០ក្បាលក្រោមកណ្តាប់ដៃរបស់សមត្ថកិច្ចអង្គការវ៉ាយអេតដឹកនាំការចុះបង្រ្កាបដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងខេត្តកំពង់ធំដោយមានការចូលរួម មន្រ្តីរាជរដ្ឋបាលព្រៃឈើមន្រ្តីកងរាជអាវុធហត្ថខេត្តមន្រ្តីប៉ុស្ត៍រដ្ឋបាល អាជ្ញាមូលដ្ឋានចុះឆែកឆេរផ្ទះស្តប់ជួញដូរសត្វព្រៃ ស្ថិតនៅភូមិម្នាវសង្កាត់ស្រយ៉ូវក្រុងស្ទឹងសែនខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៩ខែមករាឆ្នាំ២០២០។

តាមការអះអាងរបស់សមត្ថកិច្ចដែលបានចុះបង្រ្កាបសត្វព្រៃ បានបញ្ជាក់ថាមុនឈានដល់ការបង្រ្កាបគឺបានបើកការស៊ើបអង្កេតមកជាយូរមកហើយលុះមុនថ្ងៃបង្រ្កាបសមត្ថកិច្ចបានហ៊ុំព័ទ្ធទីតាំងផ្ទះនេះមុនមួយថ្ងៃដោយខ្លាចមានការដឹកជញ្ជូនសត្វព្រៃចេញទៅវៀតណាមក៏បានឯកភាពចុះឆែកឆេរក៏ប្រទះឃើញមានសត្វព្រៃជាច្រើនក្នុងពេលនេះតែម្ចាស់ផ្ទះនៅតែ​មានសំណាងល្អជានិច្ចសម្រាប់អ្នកមានលុយក៏បានរត់គេច ខ្លួនតាមទម្លាប់បណ្តោយឲ្យសមត្ថកិច្ចចុះឆែកឆេរតាម​សប្បាយដោយមិនបាច់ខ្លាចក្រែងដោយសារគ្មាននណារម្នាក់នៅចាំផ្ទះឡើយសមត្ថកិច្ចបានព្យាយាមទំនាក់ទំនងម្ចាស់​ផ្ទះតែម្ចាស់ផ្ទះថាយកកូនមកមន្ទីរពេទ្យសៀមរាបចុះហេតុអ្វីបានជាដូចណាត់គ្នាម្លេះ។

Sponsor

លទ្ធផលនៃការដឹកនាំបង្រ្កាបរំដោះសត្វព្រៃដែលត្រូវបានមហាជនរិះគន់ថាទីតាំងនេះបានប្រកបមុខរបរនេះមកយូឆ្នាំមកហើយមិនដែលមានសមត្ថកិច្ចណាហ៊ានបង្រ្កាបនោះទេ ទើបតែពេលនេះអស់ល័ក្ខណត្រូវបានអង្គការវ៉ាយអេត អញ្ជើញសមត្ថកិច្ចមូលដ្ឋានឲ្យចួលរួមជាសាក្សីនៃការបង្រ្កាបសត្វព្រៃក្នុងនោះសមត្ថកិច្ចបានឆែកឆេរផ្ទះសង្ស័យលួចលាក់ស្តុប់ និងជួញដូរសត្វព្រៃដែលមានម្ចាស់ផ្ទះឈ្មោះ ចេង ថែន ភេទប្រុសអាយុ៣៤ឆ្នាំមានមុខរបរជួញដូរសត្វ​ព្រៃជាអាជីបរឹបអូសបានសត្វព្រៃសត្វប្រវឹក៤៦៦ក្បាលសត្វស្វា៥៥ក្បាលពស់ចាន់ល្មម២ក្បាលសំពោជក្រអូប៣ក្បាល សត្វទាំងនេះត្រូវបានដឹកយកទៅភ្នំពេញដើម្បីជួយសង្រ្គោះ ឲ្យរស់នៅបែបធម្មជាតិ។

Qសមត្ថកិច្ចដែលបានចុះបង្រ្កាបសត្វព្រៃបានឲ្យដឹងថាក្រោយពីសមត្ថកិច្ចមកដល់គឺពុំប្រទះឃើញម្ចាស់ផ្ទះសូម្បីតែម្នាក់​នៅចាំផ្ទះនោះឡើយតែដោយយើងមានសមត្ថកិច្ចចម្រុះ ថែមដឹកនាំដោយលោកព្រះរាជអាជ្ញារងខេត្តកំពង់ធំគឺបានត្រឹមតែប្រមូលសត្វព្រៃទាំងអស់ដាក់លើឡានចំនួន៣ឡាន ដឹកចេញទៅសង្រ្គោះអាជ្ញាជីវិតចំណែកម្ចាស់ផ្ទះឈ្មោះ ចេង ថែន បានរត់គេចខ្លួននិងត្រូវបានកសាងសំណុំរឿងចោទប្រកាន់ការជួញដូរសត្វព្រៃដោយខុសច្បាប់ទៅតុលាការ ។