រថយន្ត២គ្រឿងបើកវាជែងគ្នាទៅបុកម៉ូតូ១គ្រឿងកំពុងតែជិះបណ្តាលអោយដួលរួចកិនស្លាប់នៅកន្លែងចំណែករថយន្តបង្ករបានរត់គេចបាត់ខណះដែលមានសមត្ថកិច្ចនគរបាលខណ្ខមានជ័យកំពុងតែនៅកាពារក្បួន

រថយន្ត២គ្រឿងបើកវាជែងគ្នាទៅបុកម៉ូតូ១គ្រឿងកំពុងតែជិះបណ្តាលអោយដួលរួចកិនស្លាប់នៅកន្លែងចំណែករថយន្តបង្ករបានរត់គេចបាត់ខណះដែលមានសមត្ថកិច្ចនគរបាលខណ្ខមានជ័យកំពុងតែនៅកាពារក្បួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបណ្តាលអោយមនុស្សប្រុសស្រី២នាក់ត្រូវបានស្លាប់ភ្លាមនៅលើកំណាត់ផ្លូវ៦០ម៉ែត្រហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏គួអោយរន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០១៩ស្ថិតនៅចំនុចផ្លូវ៦០ម៉ែត្រភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះត្រូវបានស្គាល់ដែលមានឈ្មោះចាន់ណាអាយុ៣០និងស្ត្រីម្នាក់ទៀតដែលជិះជាមយួយអង្គុយខាងក្រោយមិនស្គាល់អត្តសញ្ញាណនោះទេ។

Sponsor

តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកPCXពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IC 4551ធ្វើដំណើរពីត្បូងទៅជើងលុះដល់ចំនុចកើតហេតុជនរងគ្រោះបំរុងបត់ម៉ូតូចូលក្នុងការដ្ឋានសំណង់ចិនក៏មានរថយន្ត២គ្រឿងបានវ៉ាជែងគ្នាក្នុងល្បឿនយ៉ាងលឿនបានបុកជនរងគ្រោះហើយបានខ្ទាតចេញពីម៉ូតូរួចក៏មានរថយន្តមួយគមរឿងទៀតបានមកកិនជនរងទាំង២នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុរួចរថយន្តបង្ករបានបើករត់គេបាត់ខណះពេលនេះសមត្ថកិច្ចកំពុងឆែកកាំម៉ារ៉ាសុវត្ថភាពដើម្បីស្រាវជ្រាវរករថយន្តបង្កនិងអ្នកបើកបរមកផ្តន្ទាទោសតាមផ្លូវច្បាប់។

តាមប្រភពនៅកន្លែងកើតហេតុបានរិះគម់ទៅលើកងកម្លាំងនគរបាលខណ្ខមានជ័យខណះដែលបានកំពុងតែមានកាដាក់កម្លាំងល្បាតកាពារក្បូននៅតាមផ្លូវ៦០ម៉ែត្រនោះជាហូរហែរតែបែរជាបណ្តែតបណ្តោយអោយមានគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវនោះបណ្តាលអោយស្លាប់មនុស្សប្រុសស្រី២តែមិនចាប់បារថយន្តដែលបង្ករអោយរត់រួចទៅវិញ។

ចំណែករថយន្តដែលបង្កទាំង២គ្រឿងមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយពីកើតហេតុបានបើករត់គេចបាត់អត់បន្សល់តែសពជនរងគ្រោះទាំង២នាក់នៅដេកកណ្កាលផ្លូវគួរអោយអណោចអធម័។

ក្រោយណីកើតហេតុរួចនគរបាលផ្នែកចរាចរណ៍ខណ្ខមានជ័យសហការណ៍ជាមួយជំនាញចរាចរណ៍ក្រុងបានធ្វើការវាស់វែងនៅកន្លែងរួចបានយកម៉ូតូទៅរក្បាទុកនៅចារាចរណ៍រាចធានីភ្នំពេញរងចាំសាច់ញ្ញាតិយកឯកសារផ្ទៀងផ្ទាត់ត្រឹមត្រូវហើយប្រគល់អោយវិញ។

ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅអោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។