ឃាតករដែលសម្លាប់ស្ត្រីភេទទី៣ដែលត្រូវជាម្តាយតារាស្រីដែលល្បី​ ពេជ្យ​  សូលីកា​ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វេីត្រាប់ក្រោយពីឃាត់ខ្លួនបាន

ឃាតករដែលសម្លាប់ស្ត្រីភេទទី៣ដែលត្រូវជាម្តាយតារាស្រីដែលល្បី​ ពេជ្យ​ សូលីកា​ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វេីត្រាប់ក្រោយពីឃាត់ខ្លួនបាន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ស្ត្រី​វ័យជាង៤០ឆ្នាំ​ភេទទី៣ម្នាក់ដែលត្រូវបានគេប្រទះឃេីញដេកស្លាប់នៅក្នុងវីឡាថោនសង្ស័យជាករណីឃាដកម្មត្រូវបានសមត្ថកិច្ចបំបែកសំណុំរឿងនិងបានធ្វេីការឃាត់ខ្លួនបានស្រ្តីម្នាក់ដែលជាឃាតកបានហេីយនៅក្នុងពិធីបុណ្យសព។

យោង​តាម​ប្រភព​ពី​លោក​អនុសេនីយ៍ឯក វុ​ឌ្ឈ ផូ​សា​រ៉ាវ​ន័ នាយ​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២២​ថ្ងៃ​ទី​១១​ ខែមករាឆ្នាំ​២០២០នៅ​ចំណុច​ក្នុង​ផ្ទះ​លេខ​L42A ផ្លូវ​លេខ​V16A (​បុរី​វិឡារ​ថោ​ន​)ភូមិទួល​រកាសង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យរាជធានី​ភ្នំពេញ។

Sponsor

ជនសង្ស័យ​ឈ្មោះ ស៊ិន ស្រី​នាង ភេទស្រីអាយុ៤៥ឆ្នាំ ជនជាតិខ្មែរទីលំនៅ​ផ្ទះ​លេខ​L42A ផ្លូវ​លេខ​V16A (​បុរី​វិឡារ​ថោ​ន​)ភូមិទួល​រកាសង្កាត់ចាក់អង្រែ​ក្រោមខណ្ឌ​មានជ័យរាជធានី​ភ្នំពេញមុខរបរនៅផ្ទះ(​ឃាត់ខ្លួន​គ្មាន​ផ្ទុក​សារធាតុ​ញៀន)។

ជនរងគ្រោះ​ឈ្មោះ ងិន សុខលី ភេទស្រីអាយុ៥០ឆ្នាំជនជាតិ​ខ្មែរទីលំនៅ​ផ្ទះ​លេខ​59ផ្លូវ​លេខ​134សង្កាត់ផ្សារ​ដេប៉ូ​2 ខណ្ឌទួលគោករាជធានី​ភ្នំពេញមុខរបរចងកាលុយនិងលក់​កាហ្វេ​នៅក្នុង​ផ្សារ​ដេប៉ូ(​ស្លាប់​មាន​ស្នាម​ចងដៃ​ទាំងសងខាង​បណ្តាល​ឲ្យ​ដាច់​រលាត់​ស្បែកនិងមាន​ស្នាម​ដាច់​រលាត់​ស្បែក​ក្រោម​ភ្នែក​ទាំងសងខាង)។

សម្ភារៈ​បាត់បង់ចិញ្ចៀន​ពេជ្រ​ចំនួន​០២​វង់(០១​វង់​មាន​ដាំ​ពេជ្រ​ធំ​ល្មម​ចំនួន​០៣​គ្រាប់​និង​០១​វង់​ទៀត​មាន​ដាំ​ពេជ្រ​តូចៗ​ចំនួន​០៣​ជួរ)។

ហេតុការណកាលពី​ថ្ងៃទី១១ខែតុលាឆ្នាំ២០១៩វេលា​ម៉ោង​២២និង០០​នាទីជនរងគ្រោះ​ឈ្មោះ ងិន សុខលី បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដាសេ​១២៥ពណ៌​ខ្មៅម្នាក់ឯង​មកលេង​ផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ ស៊ិន ស្រី​នាង (​មាន​ទំនាក់ទំនង​ស្រឡាញ់​ស្រី​ដូចគ្នា​)នៅ​ចំណុច​ផ្ទះ​លេខ L42A ផ្លូវ​លេខ​V16A (​បុរី​វីឡា​ថោ​ន​)ភូមិទួល​រកាសង្កាត់ចាក់អង្រែ​ក្រោមខណ្ឌ មានជ័យរាជធានី​ភ្នំពេញ(​ចំណុចកើតហេតុ​)។

ពេលនោះ​ជនសង្ស័យ​បាន​ឃើញ​ជនរងគ្រោះ​ពុំមាន​ពាក់ចិញ្ចៀន​ពេជ្រ​ទាំង​០២​វង់​ដូច​ធម្មតាបាន​ខឹង​ប្រចណ្ឌ(​ដោយ​ដឹង​ថា​ជនរងគ្រោះ​មាន​ទំនាក់ទំនង​ជាមួយ​ស្រី​ផ្សេងទៀត​) ជនសង្ស័យ​ក៏បាន​ទារ​លុយ​ចំនួន​១៥០០០​ដុល្លារ​ដែល​ឲ្យ​យក​ទៅ​រកស៊ី​ចងការពី​ជនរងគ្រោះ​មកវិញតែ​ជនរងគ្រោះ​មិន​ព្រម​ឲ្យ​ក៏​មាន​ទំនាស់​វាយ​ប្រតាយប្រតប់​គ្នាខណៈ​នោះ​ជនរងគ្រោះ​មាន​អាការៈ​ទន់​ដៃ​​ជើងដូច​មនុស្ស​ស្រវឹង​ស្រា​ជោកជាំ ជនសង្ស័យ​បាន​យក​ខ្សែ​អាវ​ធ្វើ​ពី​ក្រណាត់​ចំនួន​០១​ខ្សែ​មក​ចងដៃ​ជនរងគ្រោះ​ទៅក្រោយហើយ​ចាប់​ក្បាល​សង្កត់​មុខ​ផ្ទប់​ជាមួយ​ខ្នើយកើយ​រហូត​ថប់ដង្ហើម​ស្លាប់ទើប​ជនសង្ស័យ​បាន​ស្រាយ​ខ្សែដៃ​ជនរងគ្រោះរួច​រៀបចំ​ដាក់​សព​ឲ្យ​ដេក​ដូច​មនុស្ស​ធម្មតា ។

លុះដល់​ថ្ងៃទី​១២ខែមករា​ឆ្នាំ​២០២០វេលា​ម៉ោង១៣​និង៤០​នាទី ទើប​ជនសង្ស័យ​បាន​ឲ្យ​ក្រុមគ្រួសារ​មក​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម​ពី​រឿង​ជនរងគ្រោះ​បាន​ស្លាប់​ក្នុងផ្ទះ​របស់ខ្លួន​។

បន្ទាប់មក​កម្លាំង​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញនិងលោក​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញបាន​ចុះមក​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជនរងគ្រោះ​ឈ្មោះ ងិន សុខលី ឃើញ​មាន​ស្នាម​ចងដៃ​ទាំងសងខាង​បណ្តាល​ឲ្យ​ដាច់​រលាត់ស្បែកនិងមាន​ស្នាម​ដាច់​រលាត់ស្បែក​ក្រោម​ភ្នែក​ទាំងសងខាងហើយ​សព​ស្លាប់​ដោយសារ​ខ្ទប់​ផ្លូវ​ដង្ហើម(​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​)។

ក្នុងពេលនោះ​សមត្ថកិច្ច​យើង​មានការ​សង្ស័យ​ទៅលើ​ឈ្មោះ ស៊ិន ស្រី​នាង (​ជា​ម្ចាស់ផ្ទះដែល​ជនរងគ្រោះ​បាន​ដេក​ស្លាប់​) ក៏បាន​នាំខ្លួន​យកទៅ​សាកសួរ​នៅ​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោមតែ​ជនសង្ស័យ​ឈ្មោះ ស៊ិន ស្រី​នាង បាន​ព្យាយាម​ឆ្លើយ​ភូតកុហក​អស់​រយៈពេល​យ៉ាង​យូរ​ទើប​ជនសង្ស័យ​ព្រម​​ឆ្លើយ​សារភាព​ថា​រូប​គាត់​ពិតជា​បាន​សម្លាប់​ជនរងគ្រោះ​ឈ្មោះ ងិន សុខលី ពិតប្រាកដ​មែន។

ជាមួយគ្នា​នោះ​ឈ្មោះ សុខ នី (​ត្រូវជា​បងស្រី​បង្កើត​ជនរងគ្រោះ​) បានមក​ពិនិត្យមើល​សាកសព​ជនរងគ្រោះហើយក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ឲ្យ​សមត្ថកិច្ច​យើង​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ស៊ិន ស្រី​នាង ឃាត់ខ្លួន​នៅ​អធិ​ការ​ដ្ឋាន​​នគរបាល​ខណ្ឌមានជ័យដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី៕