នៅថ្ងៃទី១៣ខែមករាឆ្នាំ២០២០នេះយុវតីម្នាក់រហ័សនាម “បងធំមេសាង ខេត្តព្រៃវែង”ដែលត្រូវបានគេចែកចាយវីដេអូក្នុងបណ្ដាញសង្គម Facebook ដោយប្រើប្រាស់ពាក្យសម្ដីនិងកាយវិការមិនសមរម្យគំរាមវាយគូជម្លោះដោយគ្រាន់តែជិះម៉ូតូមកលេងស្រុករបស់ខ្លួននោះត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនយកមកសួរនាំហើយ។
ចំពោះមូលហេតុដែលក្រុមយុវតីនេះបានស្ទាក់សួរនាំនិងគំរាមរកវាយគេនោះដោយសារតែភាគីម្ខាងទៀតបានមើលមុខឌឺដងដាក់ខ្លួន។
Sponsor
ក្នុងនោះ អធិការនគរបាលស្រុកមេសាងបានបញ្ជាក់ថាបន្ទាប់ពីឃាត់ខ្លួនមកសួរនាំកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការអប់រំយុវតីខាងលើហើយមានការធានាពីអាណាព្យាបាលនិងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពបែបនេះទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញមិនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការអ្វីនោះទេ។
លោកអធិការបញ្ជាក់បន្ថែមថាសម្រាប់យុវតីម្នាក់នេះកន្លងទៅមិនធ្លាប់បានធ្វើសកម្មភាពបែបនេះឡើយពោលទើបតែលើកទី១នោះទេ៕




