នៅថ្ងៃទី១៣ខែមករាឆ្នាំ២០២០នេះយុវតីម្នាក់រហ័សនាម “បងធំមេសាង ខេត្តព្រៃវែង”ដែលត្រូវបានគេចែកចាយវីដេអូក្នុងបណ្ដាញសង្គម Facebook ដោយប្រើប្រាស់ពាក្យសម្ដីនិងកាយវិការមិនសមរម្យគំរាមវាយគូជម្លោះដោយគ្រាន់តែជិះម៉ូតូមកលេងស្រុករបស់ខ្លួននោះត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនយកមកសួរនាំហើយ។
ចំពោះមូលហេតុដែលក្រុមយុវតីនេះបានស្ទាក់សួរនាំនិងគំរាមរកវាយគេនោះដោយសារតែភាគីម្ខាងទៀតបានមើលមុខឌឺដងដាក់ខ្លួន។
ក្នុងនោះ អធិការនគរបាលស្រុកមេសាងបានបញ្ជាក់ថាបន្ទាប់ពីឃាត់ខ្លួនមកសួរនាំកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការអប់រំយុវតីខាងលើហើយមានការធានាពីអាណាព្យាបាលនិងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពបែបនេះទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញមិនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការអ្វីនោះទេ។
លោកអធិការបញ្ជាក់បន្ថែមថាសម្រាប់យុវតីម្នាក់នេះកន្លងទៅមិនធ្លាប់បានធ្វើសកម្មភាពបែបនេះឡើយពោលទើបតែលើកទី១នោះទេ៕
ដោយឡែក អ្វីដែលហួសចិត្តបំផុតនោះ បន្ទាប់ពីសមត្ថកិច្ចបាន ឃា ត់ ខ្លួន ដេីម្បីធ្វើកិច្ចសន្យា និងធ្វើការអប់រំចំពោះនារីក្លាហា នខាងលើនេះរួចក៏បានឲ្យត្រលប់ទៅផ្ទះវិញនោះ ស្រាប់តែឪពុកម្តាយកាន់ជើងកូន និងចង់ប្តឹ ង ប៉ូលីសទៀតផងចំពោះរឿងដាក់ខ្នោះដៃកូនពួកគាត់ថតរូប នេះបេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ qបានមានការបញ្ជាក់ឲ្យដឹងថា៖
«អធិការនគរបាលស្រុកមេសាង ហៅមកធ្វើកិច្ចសន្យា រួចឲ្យទៅផ្ទះវិញសោះ បែរជាឪពុកម្តាយកាន់ជើងកូន ចង់ប្តឹ ងប៉ូលីសរឿងដាក់ខ្នោះដៃកូនថតរូបកូនទៅវិញ ហើយកំពុងរកមេធាវី ឥលូវអត់ចប់ទេ ព្រះរាជាអាជ្ញាចេញដីកាឃា ត់ខ្លួនតែម្តង រឿងតូចក្លាយជារឿងធំក៏ព្រោះឪពុកម្តាយកាន់ជើងកូនដល់ខូចអស់»។



