ក្រសួងសុខាភិបាលសការណ៍ជាមួយអាកាសយានដ្ឋានអន្តរជាតិចំនួន៣នៅក្នុងស្រុកធ្វេីកាទប់ស្កាត់កាឆ្លងជំងឺផ្លូវដង្ហេីម​ប្រភេទថ្មីដែលកំពុងតែផ្ទុះឡេីងនៅនៅប្រទេសចិន

ក្រសួងសុខាភិបាលសការណ៍ជាមួយអាកាសយានដ្ឋានអន្តរជាតិចំនួន៣នៅក្នុងស្រុកធ្វេីកាទប់ស្កាត់កាឆ្លងជំងឺផ្លូវដង្ហេីម​ប្រភេទថ្មីដែលកំពុងតែផ្ទុះឡេីងនៅនៅប្រទេសចិន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុ នហេង បាន បញ្ជាក់កាលពីថ្ងៃម្សិលមិញថាក្រសួងបានកំពុងសហការ ជាមួយអាកាសយានដ្ឋានអន្តរជាតិចំនួន៣ដើម្បីទប់ស្កាត់ ការឆ្លងជំងឺផ្លូវដង្ហើមប្រភេទថ្មីដែលកំពុងផ្ទុះឡើងនៅប្រទេសចិនខណៈដែលកម្ពុជានៅពុំទាន់មានករណីឆ្លងជំងឺនេះនៅឡើយ ។

កាលពីថ្ងៃព្រហស្បតិ៍ទូរទស្សន៍របស់រដ្ឋក្នុងប្រទេសចិនបាន រាយការណ៍ថាអ្នកវិទ្យាសាស្ត្រចិនបានរកឃើញជំងឺរលាក សួតដ៏អាថ៌កំបាំងនៅប្រទេសចិនដែលបណ្តាលឲ្យមនុស្ស រាប់សិបនាក់ធ្លាក់ខ្លួនឈឺកើតចេញពីវីរុសថ្មីនៃអម្បូរវីរុស ដែលធ្វើឲ្យកើតជំងឺSARS ។

Sponsor

វីរុសផ្លូវដង្ហើមប្រភេទថ្មីនោះត្រូវបានកំណត់អត្តសញ្ញាណ ជាបឋមថាជាភ្នាក់ងារបង្ករោគសម្រាប់ការផ្ទុះឡើងនៃវីរុស ផ្លូវដង្ហើមដោយឆ្លងរាលដាលតាមរយៈការក្អកឬកណ្តាស ឬតាមការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលឆ្លងវីរុសនេះ ។

ឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុ នហេង មានប្រសាសន៍ប្រាប់ថាបច្ចុប្បន្នកម្ពុជានៅពុំទាន់មានការឆ្លងជំងឺផ្លូវដង្ហើមប្រភេទថ្មី ឬផ្តាសាយប្រភេទធ្ងន់ធ្ងរដែលបាននិងកំពុងផ្ទុះឡើងនៅ ប្រទេសចិននោះនៅឡើយប៉ុន្តែក្រសួងបាននិងកំពុងធ្វើការ ងារនេះជាមួយអង្គការសុខភាពពិភពលោកដើម្បីការពារនិង ទប់ស្កាត់ការឆ្លងនៃវីរុសនេះនៅកម្ពុជា ។

លោកបានបន្តថា«យើងមិនទាន់បានទទួលព័ត៌មានជាក់​លាក់ពីអង្គការសុខភាពពិភពលោកជុំវិញស្ថានភាពជំងឺនេះ នៅឡើយប៉ុន្តែយើងបានដាក់វិធានការការពារដោយដាក់ ម៉ាស៊ីនហ្គេនវីរុសផ្លូវដង្ហើមនៅតាមច្រកព្រលានយន្តហោះ អន្តរជាតិទាំង៣ទាំងនៅព្រលានយន្តហោះអន្តរជាតិពោធិ៍ ចិនតុងដែលនៅរាជធានីភ្នំពេញព្រលានយន្តហោះខេត្តសៀមរាបនិងព្រះសីហនុ »។

លោក ខែក ណូរិនដា ប្រធានផ្នែកទំនាក់ទំនងនៅក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជាបានឲ្យដឹងថាឧបករណ៍សម្រាប់ ត្រួតពិនិត្យជម្ងឺគ្រុនក្តៅនិងការពិនិត្យសុខភាពត្រូវបានដាក់ ប្រើប្រាស់នៅគ្រប់ច្រកព្រលានយន្តហោះអន្តរជាតិដែល ដំណើរការដោយសេវាកម្មហាត់ឃាត់ ។

លោកថាក្នុងនាមជាប្រតិបត្តិករ អាកាសយានដ្ឋានគឺលោក មិនទាន់បានទទួលព័ត៌មានដែលថាឧបករណ៍នោះត្រូវបើក ដំណើរការជាថ្មីដើម្បីទប់ស្កាត់បញ្ហានេះនៅឡើយទេ ។

បែបនេះក្តីលោកថាបញ្ហានេះស្ថិតក្នុងការគ្រប់គ្រងរបស់ អាជ្ញាធរទទួលបន្ទុកសុខភាពហើយអាកាសយានដ្ឋាននឹង អនុវត្តតាមការណែនាំព្រមទាំងសហការជាមួយអ្នកពាក់ព័ន្ធ ផងដែរ ៕