ចិនទៀតហេីយ! ត្រូវបានកងកម្លាំងអាវុធហត្ថខេត្តសហការគ្នាឡោម​ពទ្ធ័ផ្ទះមួយកន្លែងដែលជាកន្លែងចាប់ជំរិតទារប្រាក់​ដោយឃាត់បានជនជាតិចិនចំនួន៥នាក់និងវត្ថុតាងមួយចំនួន

ចិនទៀតហេីយ! ត្រូវបានកងកម្លាំងអាវុធហត្ថខេត្តសហការគ្នាឡោម​ពទ្ធ័ផ្ទះមួយកន្លែងដែលជាកន្លែងចាប់ជំរិតទារប្រាក់​ដោយឃាត់បានជនជាតិចិនចំនួន៥នាក់និងវត្ថុតាងមួយចំនួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះសីហនុ​:​ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុកាលពី​ល្ងាចថ្ងៃទី១៤ខែមករាឆ្នាំ២០២០បានឡោមព័ទ្ធផ្ទះមួយកន្លែងដែលបង្ខាំងមនុស្សជំរិតទារប្រាក់ប្រព្រឹត្តដោយជនជាតិចិន ចាប់ជម្រិតជនជាតិចិនដូចគ្នាស្ថិតនៅចំណុចផ្ទះជួលស្ថិតក្នុងក្រុម១៥ភូមិ២សង្កាត់៣ក្រុងព្រះសីហនុហើយក្នុងប្រតិបត្តិការ​នេះដឹកនាំសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងសាលាដំបូងខេត្តលោក​ លឹម ប៊ុនហេង ។

សមត្ថកិច្ចឲ្យដឹងថាប្រតិបត្តិការនេះកម្លាំងអាវុធហត្ថបានរំ​ដោះជនរងគ្រោះម្នាក់ភេទស្រីឈ្មោះ CHEN GUIQONG កាន់លិខិតឆ្លងដែនលេខL11054567និងឃាត់ខ្លួនបានជនសង្ស័យ៥នាក់ជាជនជាតិចិន។

Sponsor

សមត្ថកិច្ចបានដកហូតលុយយន័១៥០យន័លុយខ្មែរ៦៩,​០០០រៀល,លិខិតឆ្លងដែន៤ក្បាល,រថយន្តស្តារិចពាក់ស្លាក់​លេខព្រះសីហនុ2C-8756 មួយគ្រឿង,ទូរស័ព្ទ២គ្រឿង, អត្តសញ្ញាណបណ្ណចិន៧សន្លឹក,កាបូបស្ពាយចំហៀង១, ស្រោមបិទមុខ៨,មាសបិទមុខ១,ម៉ាស៉ីនវេលុយ១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យនិងជនរងគ្រោះកំពុងសាកសួរដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕