ភ្នំពេញ៖ តារាស្រីដ៏មានប្រជាប្រិយភាពអ្នកនាង ឡោម លក្ខិណាពេលនេះកំពុងជួបទុក្ខជាទម្ងន់ក្រោយពីស្វាមីជាទីស្រលាញ់បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍មុននេះបន្តិចនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២០ដោយបានបន្សល់ទុកនូវកូនតូចដែលទើបតែបានប៉ុន្មានខែឲ្យនៅកំព្រា។
ហេតុការណ៍នេះបានកើយឡើងមុននេះបន្តិចខណៈពេលដែលស្វាមីរបស់នាងជិះរថយន្តម៉ាក ព្រូស ពណ៌ស ហេីយជនរងគ្រោះឈ្មោះ ផា ពិសិដ្ឋ ភេទប្រុសអាយុ៣៣ឆ្នាំ ត្រូវរថយន្តធន់ធំបុកឡើងខ្ទេចអស់ផ្នែកខាងមុខរីឯស្វាមីរបស់នាងក៏បានផុតដង្ហើមស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងគួរឲ្យសង្វេគបំផុត។
គួរបញ្ជាក់ផងដែរថារថយន្តរបស់ស្វាមីនាងគឺម៉ាកព្រូស ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AQ-9139 នៅក្នុងបូរីឈូកវ៉ាសង្កាត់ក្រាំងធ្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ បានបុកគ្នាជាមួយនឹងរថយន្តដឹកទឹកកកប្រភេទ១តោនកន្លះ ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AK-7485។
យោងទៅតាមគណនីហ្វេសបុកបាននិយាយរៀបរាបថាយើងខ្ញុំជាក្រុមគ្រួសារនៃសពលោកPISETH PAដែលបានទទួលមរណភាពនៅថ្ងៃសុក្រទី១៦ខែមករាឆ្នាំ២០២០ដោយគ្រោះថា្នក់ចរាចរណ៍។
សូមជំរាបជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសពដែលយើងខ្ញុំមិនបានទៅអញ្ជើញដោយផ្ទាល់អោយបានជ្រាបថា យេីងខ្ញុំរៀបចំពិធីបុណ្យសពឋិតនៅវត្តក្រាំងធ្នុងអាស្រ័យហេតុនេះសូមគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយមេត្តាចូលរួមដោយមេត្រីភាព។
ទីតាំងវត្តក្រាំងធ្នុងជិតបុរីឈូកវ៉ា៣សូមអរគុណសូមបងទៅកាន់ទីស្ងប់សុខរឿងកូនបងកុំបារម្ភអូននឹងមេីលថែកូនអោយល្អ បងដាច់ចិត្តណាស់ហ៊ានទៅចោលអូនគ្មានផ្តាំផ្ញេីអីអូនមួយម៉ាត់។
យ៉ាងណាមិញសពនឹងធ្វើឡើងនៅវត្តក្រាំងធ្នុងហើយរៀបចំបូជានៅថ្ងៃស្អែកទី១៧ខែមករាឆ្នាំ២០២០៕



