ជនសង័្សយចំនួន០៤នាក់ដែកជាមុខសញ្ញាជួញដូរែកចាយដ៏ធំត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងដកហូតបានថ្នាំញៀនទម្ងន់សរុប​៥.៨២៨,២៩ក្រាម

ជនសង័្សយចំនួន០៤នាក់ដែកជាមុខសញ្ញាជួញដូរែកចាយដ៏ធំត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងដកហូតបានថ្នាំញៀនទម្ងន់សរុប​៥.៨២៨,២៩ក្រាម

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាត់ដំបង:​ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាន​ន​គរ​បាលខេត្តបាត់​ដំបង​និងដោយបានការ​សម្របសម្រួលលេីនីតិវិធីពីលោក​នួន​ ​សាន​ ព្រះរាជ​អាជ្ញាអមសាលាដំបូងខេត្តបាតដំបង​នគរ​បាលខេត្តបាត់ដំបង​មានលោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនប្រឆាំងគ្រឿង​ញៀន​ដឹក​នាំកម្លាំងក្នុងផែនជំនាញ​រួមជាមួយកម្លាំងន​គរ​បាលក្រុងបាត់ដំបង​ដែលមាន​លោកវរសេនី​យ៍​ឯក​ ឆាង វណ្ណឆៃ​ ជាអធិការនគរបាលក្រុង​ ធ្វេីការឃាត់ខ្លួនជន​សង័្សយចំនួន០៤នាក់​ ពាក់ព័ន្ធករណីរក្សាទុក​ជួញដូរ​ឬដឹកជញ្ជូនដោយខុស​ច្បាប់នូវសារធាតុញៀនមួយករណី​ក្នុងក្រុងបាត់​ដំបង​កាលពីថ្ងៃទី​១៥​ខែ​មករា​ឆ្នាំ​២០២០។

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលធ្វេីការឃាត់ខ្លួនជនស័ង្សយចំនួន០៤នាក់គឺ១-ឈ្មោះ​ អ៊ាង​ ហាក់ឡេង​ ភេទប្រុស​អាយុ​១៩ឆ្នាំរស់នៅសង្កាត់អូរចារក្រុងបាត់ដំបង​ខេត្ត​បាត់ដំបង​
២-ឈ្មោះ​នឿន​ វណ្ណ:ភេទប្រុសអាយុ១៩ឆ្នាំរស់​នៅឃុំជ្រៃ​ ស្រុកថ្មគោល​ខេត្តបាត់ដំបង​
៣-ឈ្មោះ​ហៀង​ ស៊ីវន​ ភេទប្រុស​អាយុ៣១ឆ្នាំរស់នីសង្កាត់អូរចារ​ក្រុងបាត់ដំបង​ខេត្តបា​ត់​ដំបង​
៤-ឈ្មោះ​ ហោ​ ឧត្តម​ ភេទប្រុស​អាយុ៤៦ឆ្នាំរស់​នៅសង្កាត់ទួលតាឯក​ក្រងបាត់ដំបង​ខេត្តបាត់​ដំបង​

Sponsor

ព្រមទាំងដកហូតវត្ថុតាងបានគឺថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ មាទឹកកក(​IC E) ចំនួន​១២ថង់មានទម្ងន់សរុប​ ៥.៨២៨,២៩ក្រាមថ្នាំញៀនប្រភេទកេតាមីន​(KETAMINE )ចំនួន០៤ថង់ទម្ងន់ស​រុប​៤,០១ក្រាម
ថ្នាំញៀនប្រភេទអ៉ិចស្តាស៊ី​(MDMA)ទម្ងន់​០,១៤ក្រាម
ថ្នាំញៀនប្រភេទយ៉ាម៉ា(WY)ទម្ងន់០,៤១ក្រាមជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១រថយន្តចំនួន០២គ្រឿងទូរស័ព្ទដៃចំនួន​០២​គ្រឿងម៉ូតូចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង័្សយនិងវត្ថុតាងត្រូវបានកសាងសំ​ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង​ដេីម្បីចាត់ការតាមផ្លូវច្បាប់៕