នគរបាលប៉ុស្តិស្ទឹងមានជ័យ១ធ្វេីកាបង្ហសញមុខក្រុមលួចម៉ូតូនិងអ្នកទទួលផលចោរកម្មដែលឃាត់បានជាបន្តបន្ទាប់បានចំនួន៣នាក់

នគរបាលប៉ុស្តិស្ទឹងមានជ័យ១ធ្វេីកាបង្ហសញមុខក្រុមលួចម៉ូតូនិងអ្នកទទួលផលចោរកម្មដែលឃាត់បានជាបន្តបន្ទាប់បានចំនួន៣នាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​  កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១បានធ្វេីការ​បង្ហាញមុខជនសង្ស័យ៣នាក់ក្នុងចំណោម២នាក់ពាក់ព័ន្ធកាច់កម៉ូតូនិងម្នាក់ទៀតពាក់ព័ន្ធនឹងករណីទទួលផលចោរកម្មតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលជាម្ចាស់ម៉ូតូហេីយនៅព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០២០។ 

សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០២០ជនរងគ្រោះឈ្មោះឆឺយវិច្ឆិកាអាយុ២០ឆ្នាំស្នាក់នៅផ្ទះជួលផ្លូវ​លេខ២៧១ភូមិ១សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យរមុខរ​បរនិស្សិតបានមកពាក្យបណ្ដឹងកាពីថ្ងៃទី៤ខែមករាឆ្នាំ២០២០វេលាម៉ោង១០និង៣០នាទីយប់ជនរងគ្រោះឈ្មោះឆឺយវិច្ឆិកាបានជិះម៉ូតូ១គ្រឿងម៉ាកGPX DEMON150GR ពណ៍ក្រហមសេរី២០១៩មកចាក់សោរកចតទុកនៅក្នុងផ្ទះជួលរួចចូលទៅសម្រាកក្នុងបន្ទប់ជួល(ដោយពុំបានចាក់សោរទ្វារផ្ទះ) ។ 

Sponsor

លុះមកដល់វេលាម៉ោង០៤និង៣០នាទីទាបភ្លឺថ្ងៃទី០៥ខែមករាឆ្នាំ២០២០ជនរងគ្រោះភ្ញាក់ពីដំណេកបានទៅយកម៉ូតូដើម្បីជិះទៅរៀនស្រាប់តែបាត់ម៉ូតូមិនឃើញក៏បានមកដាក់​ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យទី១។

ក្រោយពីរទទួលបានពាក្យបណ្ដឹងលោកម៉ៅ​ សាវឿន​ នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទ១បានកម្លាំងនគរបាល​ប៉ុស្តិ៍ស្ទឹងមានជ័យទី១ចុះទៅពិនិត្យមើលកាំមេរ៉ាសុវត្ថិភាពដែលបំពាក់នៅចំណុចកើតហេតុក៏ឃើញជនសង្ស័យឈ្មោះឌឿនបញ្ញាជាអ្នកធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ។

រហូតដល់ថ្ងៃទី១៤ខែមករាឆ្នាំ២០២០វេលាម៉ោង១០និង​៣០​នាទី​ទើបសមត្ថកិច្ចប្រទះឃើញជនសង្ស័យឈ្មោះឌឿនបញ្ញាកំពុងដើរនៅផ្លូវលំភូមិមានជ័យ២សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យហើយសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១។

បន្ទាបពីរសួនាំរួចជនសង្ស័យបានឆ្លើយសារភាពថាម៉ូតូដែលគេលួចបានយកទៅលក់ឲ្យឈ្មោះ​ ចាន់ណាស៊ីនិតអាយុ២៣ឆ្នាំមុខរបរបករម៉កកង់បីឥណ្ឌារួចបានសមត្ថកិច្ចចុះទៅឃាត់ខ្លួនបានភ្លាមៗនៅថ្ងៃដរដែលពីបទទទួលផលចោរកម្ម។

លោក​ ម៉ៅសាវឿនបានបន្តថានៅថ្ងៃទី១៦ខែមករាឆ្នាំ២០២០វេលាម៉ោង៣និង៣០នាទីរសៀលកម្លាំងប៉ុស្តិ៍នគ​រ​បាលស្ទឹងមានជ័យទី១បានធ្វើការចុះល្បាតក្នុងភូមិសាស្ត្រក៏​ប្រទះឃើញជនសង្ស័យម្នាក់មានឈ្មោះ​ មាសម៉ា​ សប្តាហ៍អាយុ៣២ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដកំពង់​ដើរតាមផ្លូវលំនៅសង្កាត់ស្ទឹងមានជ័យទី១ដោយមានការសង្ស័យក៏ឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១។

នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួននិង​បក្ខពួកម្នាក់ទៀតមានឈ្មោះ​ ធី​ អាយុប្រហែល៣០ឆ្នាំជាងបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេរីជឆ្នាំ២០១៧មិនចាំស្លាកលេខបានជិះបុកគ្នាឃេីញគេភ្លេចខ្លួនគេបាននិងធ្វើសកម្មភាពកាច់កតែជិះគេចខ្លួនតែពេលនេះមិនទាន់បានធ្វើសកម្មភាពផងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានបន្តទៀតថារូបគេនិងបក្ខពួកធ្លាប់បានធ្វើសកម្មភាពជាច្រើនលើកមកហើយនៅក្នុងរាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្ទឹងមានជ័យទី៣ធ្វើការឃុំខ្លួនបណ្ដោះអាសន្ននិងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការ​បន្តតាមនីតិវិធីច្បាប់។