ជួលជាងអោយរំកិលផ្ទះប្តូរទីតាំងថ្មីមានអីជាងមានជំនាញ​ស្ទេីរ​រៀបខុសបច្ចេកទេសរអិលកំណល់បាក់រលំផ្ទះខ្ទេចសំណាងមិនមានអ្នករង​របួស

ជួលជាងអោយរំកិលផ្ទះប្តូរទីតាំងថ្មីមានអីជាងមានជំនាញ​ស្ទេីរ​រៀបខុសបច្ចេកទេសរអិលកំណល់បាក់រលំផ្ទះខ្ទេចសំណាងមិនមានអ្នករង​របួស

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពុងចាម៖ លំនៅ​ឋាន​ទេីបតែនិងសង់​ទ្រនំ​ខ្ពស់​មួយ​ខ្នង​ដែលធ្វើ​ពី​ឈើប្រក់​ក្បឿងមាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្របាន​បាក់​រលំ​ខ្ទេចខ្ទី​ដោយសារ​តែ​ក្រុម​ជាង​ស្ទូច​ខុស​លក្ខណៈ​បច្ចេកទេស​ដែល​ជាជាង​ស្ទើរភ្លើង​បណ្តាល​ឱ្យ​រអិល​ហើយ​ក៏​រលំ​បាក់​ខ្ទេច​តែ​ម្តងហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦មក​រាឆ្នាំ​២០២០នៅ​ភូមិព្រែក​រំដេង​កើតឃុំ​ពង្រស្រុក​កោះសូទិនខេកំពង់ចាម ។

ម្ចាស់ផ្ទះ​១​ខ្នង​នេះ​ជារបស់ឈ្មោះ វ៉េ​ង សុ​វ៉ា​ន ភេទ​ស្រីអាយុ​៥៣​ឆ្នាំទោះបីជា​បែប​ណានៅ​ក្នុង​ហេតុការណ៍​នេះ​មិនបង្ករអោយ​មាន​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេដែល​អាច​ចាត់ទុកជា​សំណាងល្អ​ផង​ដែរទោះបី​ផ្ទះ​ត្រូវរ​លំបាក់​អស់​ក្តី ។

Sponsor

លោក​វរសេនីយឯក​ អុឹម ខឿន អធិកា​នគរបាល​ស្រុក​កោះសូទិន​ប្រាប់​ឲ្យ​ដឹង​ថាស្ត្រី​ជា​ម្ចាស់ផ្ទះបាន​ជួល​ជាង​ឱ្យ​រុះរើ ដើម្បី​រំកិល​ចេញពី​កន្លែង​ចាស់​ថយ​ទៅ​ខាងក្រោយនិង​លើក​ឲ្យ​ខ្ពស់​ជាង​មុន ។

ក្រោយ​ពី​ក្រុម​ជាង​បាននាំគ្នាធ្វេីការស្ទូច​លើកដាក់​លើ​កំណល់​រួចរាល់​ក៏​បាន​ទៅ​សម្រាក​ហូប​បាយ​ត្រៀម​រំកិល​បន្តិច​ម្ដង​ៗនាំ​យក​ទៅ​ដាក់​នៅ​កន្លែង​ថ្មី ។

លោក​អធិការ​បាន​ប្រាប់​បន្ត​ថាស្រប​ពេល​ដែល​ម្ចាស់ផ្ទះ​និង​ក្រុម​ជាង​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ឈប់​សម្រាក​អស់មួយសន្ទុះក្រោយមកក៏មានរឿងចៃដន្យ​ស្រាប់តែ​រអិល​កំណល់​ដែល​ដាក់​កល់​ពីក្រោមជា​ហេតុ​បណ្ដាល​ឲ្យ​ផ្ទះ​ឈើ​ដែល​មាន​ទំហំ​ធំ​និង​ដ៏​មាន​ទម្ងន់​នេះ​បានរ​លំបាក់​ខ្ទេចខ្ទី​អស់​តែ​ម្តង​គឺ​បាក់​រាប​ដូច​ត្រូវ​ខ្យល់ព្យុះ​វ៉ៃ​ផ្តួល ។

នេះ​អាច​ចាត់ទុកជា​សំណាង​មួយប្រ​សិន​ណាបើ​ក្រុម​ជាង​កំ​ពុង​តែ​បំពេញ​កាងារ​ស្ទូច​លើក​ផ្ទះ​ហើយ​បាក់​ធ្លាក់​បែប​នេះ​នឹង​អាច​មាន​អ្នក​រងគ្រោះថ្នាក់​ធ្ងន់ឬ​ក៏​ស្លាប់​បាត់បង់​ជីវិត​ក៏​មាន ។

បន្ទាប់​ពី​ទទួល​បាន​នូវ​ព័ត៌មាន​នេះ​ភ្លាមកម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បាន​ចុះ​ទៅ​ដល់​ផ្ទះ​កើតហេតុដើម្បី​ធ្វើការ​ត្រួតពិនិត្យគេ​មិន​ទាន់​ដឹង​ថា​ទំហំ​នៃ​ការ​ខូចខាត​នោះ​មាន​ទឹកប្រាក់​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេរហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី១៧​មក​រាឆ្នាំ២០២០នេះម្ចាស់ផ្ទះ​និង​ក្រុម​ជាង​រុញ​ផ្ទះ​កំពុង​តែ​ធ្វើការ​ចរចា​គ្នាដើម្បី​រក​ដំណោះស្រាយ​មួយ​ចៀសវាង​កុំ​ឲ្យ​មានការ​ប្ដឹងផ្តល់គ្នា។

សូម​បញ្ជាក់​ថានៅ​ក្នុង​ឃុំ​ពង្រស្រុក​កោះសូទិននា​ពេល​កន្លង​មក​មិន​ដែល​មាន​ហេតុការណ៍​បាក់​រលំ​ផ្ទះ​ឈើ​ដោយសារ​តែ​ការ​ស្ទូច​រំកិល​ផ្ទះ​បែប​នេះ​ទេ ។