ភ្នំពេញ៖ យុជនម្នាក់ដែលជាសិស្សនៅសាលាអន្តរទ្វីបអាមេរិចកាំងAISត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយផ្ទុះហិង្សាជាមួយសិស្សសាលាដូចគ្នារហូតបណ្តាលអោយភាគីយុវជនម្នាក់ស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៤០នាទីល្ងាចថ្ងៃទី១៨ខែមករាឆ្នាំ២០២០នៅចំណុចផ្លូវ១៨៧ជាប់របងសាលាAIS ផ្លូវ៤០២ក្រុម១១ ភូមិ២សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យឈ្មោះ នី លីស៊ាង ភេទប្រុសជាសិស្សសាលាអន្តរទ្វីបអាមេរិចកាំងAISស្នាក់នៅផ្ទះលេខ៣Aផ្លូវ១២BTសង្កាត់បឹងទំពន់ទី១ខណ្ឌមានជ័យ ។
ចំណែកជនរងគ្រោះឈ្មោះ សំ សន្ធិវង្ស ភេទប្រុស ជនជាតិខ្មែរ ជាសិស្សសាលាអន្តរទ្វីបអាមេរិចកាំងAIS ស្នាក់នៅផ្ទះលេខ៤៣០ ផ្លវ២៤BTភូមិត្នោតជ្រំសង្កាត់បឹងទំពន់ខណ្ឌមានជយ័។
ប្រភពព័ត៌មានបានអោយដឹងថាមុនកេីតហេតុជនរងគ្រោះរួមជាមួយមិត្តភក្តិបានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអាមេរិចកាំងទៅជួបជាមួយជនសង្ស័យនៅផ្លូវ៤០២សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកងដោយបានណាត់គ្នាវាយគ្នាជាមួយជនសង្ស័យ (មានទំនាស់នឹងគ្នារឿងហៅអា) បន្ទាប់ពីជួបគ្នាជាមួយជនសង្ស័យក៏បានវាយគ្នាតែម្ដងខណ:នោះជនរងគ្រោះក៏បានដួលជនសង្ស័យឃេីញដូចនេះក៏បានជិះម៉ូតូម៉ាកToday គេចខ្លួនតែម្ដងបន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្តិបញ្ជូនជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថាបានស្លាប់បាត់ហេីយ។
ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានផងដែរ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីចាត់ការតាមច្បាប់។
ចំណែកសពប្រគលអោយសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
