តុលាការខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួនឈ្មោះ​ ស​ ប៊ុន​សឿនមេបញ្ជាការរងនិងឈ្មោះ​ ឆយ​ រដ្ឋនា​ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យពីបទប្រេីហិង្សាដោយចេតនាទៅលេីឈ្មោះ​ ទុយ​ ស្រស់​ បណ្តាលអោយស្លាប់

តុលាការខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួនឈ្មោះ​ ស​ ប៊ុន​សឿនមេបញ្ជាការរងនិងឈ្មោះ​ ឆយ​ រដ្ឋនា​ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យពីបទប្រេីហិង្សាដោយចេតនាទៅលេីឈ្មោះ​ ទុយ​ ស្រស់​ បណ្តាលអោយស្លាប់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បន្ទាយមានជ័យ៖ ​អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានសម្រេចចោទប្រកាន់ទៅលេីឈ្មោះ ស ប៊ុនសឿង មេបញ្ជា​ការរងនិងមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងឈ្មោះ ឆយ រដ្ឋនា ជាជំនួយការការិយាល័យប្រ​ឆាំង​គ្រឿងញៀនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យពីបទ ហិង្សាដោយចេតនាស្ថានទម្ងន់ទោសនិងហិង្សាដោយចេតនាស្ថានទម្ងន់ទោសសារមរណភាពជនរងគ្រោះ។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃសា​លាដំបូងនិងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឲ្យដឹងនៅថ្ងៃទី១៩ខែមករាឆ្នាំ២០២០នេះ ។

Sponsor

សូមបញ្ជាក់ថាកាលពីថ្ងៃទី០១ខែមករាឆ្នាំ២០២០ជនសង្ស័យមានឈ្មោះ ទុយ ស្រស់ នៅភូមិជ្រៃឃុំសឹង្ហស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យត្រូវបានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែក​មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរីដែលជនរងគ្រោះដែលស្លាប់នេះនិងបក្ខពួក៤នាក់ទៀតត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ឃាត់ខ្លួននៅថ្ងៃទី២៨ ខែធ្នូឆ្នាំ២០១៩ខណៈពេលមកតវ៉ារឿងដីធ្លីមុខសាលាខេត្តបន្ទាយមានជ័យក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួនមាន​ឈ្មោះ​ ទុយ ស្រស់ ត្រូវបានស្លាប់ដោយមានស្លាកស្នាមជាំស្ទើរពេញដងខ្លួននិងបែកថ្លើម ។

ក្រោយពីមានការបែករឿងនេះនិងមានការសំណូមពរពីក្រុមគ្រួសារជនរងគ្រោះឲ្យមានការជួយរកយុត្តិធម៌នៅថ្ងៃទី១៤ ខែមករាឆ្នាំ២០២០ខណៈពេលដែលសម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានគ្រប់ស្ថាប័នសម្តេចបានដាក់បទបញ្ជាដល់ឯកឧត្តមនាយឧត្តម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកការស៊ើបអង្កេតជុំវិញករណីស្លាប់របស់ជនសង្ស័យឈ្មោះ ទុយ ស្រស់ ត្រូវកងរាជអាវុធហត្ថខេត្តបន្ទាយមាន​ជ័យចាប់ខ្លួនពីបញ្ហាតវ៉ារឿងដីធ្លីដោយសង្ស័យថាមានករណីធ្វើទារុណកម្ម បណ្តាលឲ្យឈ្មោះ ទុយ ស្រស់ ស្លាប់។

ក្រោយពីទទួលនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលឯកឧត្តមនាយឧត្តម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបង្កើតក្រុមការងារអធិការកិច្ចរបស់គណៈកម្មការចំពោះកិច្ចក្នុងការចុះធ្វើការស៊ើបអង្កេតនិងសាកសួរចម្លើយអ្នកពាក់ព័ន្ធជាលទ្ធផលបានរកឃើញនាយទាហាននៃកងរាជអាវុធហត្ថចំនួន២នាក់
១/-វរសេនីយ៍ឯក ស ប៊ុន​សឿង អត្តលេខ ១៩៧៣៩២មុខ​ងារមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិង​២/-អនុសេនីយ៍ឯក ឆយ រដ្ឋនា អត្តលេខ ១៩៧៣៩៩ មុខងារជាជំនួយការការិយាល័យ ប្រឆាំងគ្រឿងញៀន ។

ដែលក្នុងនោះក៏បានធ្វើការចោទប្រកាន់ជនទាំង២នាក់នេះ បានធ្វើការធ្វេសប្រហែសក្នុងការអនុវតតួនាទីភារកិច្ចដោយឃាត់ខ្លួនជនសង្ស័យនៅជាមួយក្រុមក្មេងដែលកំពុងបន្សាបគ្រឿងញៀននិងបណ្តាលឲ្យក្មេងទាំងនោះវាយធ្វើបាបជនសង្ស័យក្រោយពីការបញ្ជូនទៅកាន់ពន្ធនាគារតាមដីការឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរនៃសាលា​ដំបូងខេត្តបន្ទាយមានជ័យជនត្រូវចោទឈ្មោះ ទុយ ស្រស់ ។

បន្ទាប់មកឈ្មោះ ស ប៊ុនសឿង និងឈ្មោះ ឆយ រដ្ឋនា ត្រូវបានគណៈកម្មការចំពោះកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមាន​ជ័យដើម្បីចោទប្រកាន់តាមច្បាប់នៅថ្ងៃទី១៩ខែមករាឆ្នាំ២០​២០នេះហើយនៅថ្ងៃទី១៩ខែមករាឆ្នាំ២០២០នេះដែរអ្នកនាំពាក្យនៃសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យក៏បានសម្រេចចោទប្រកាន់នាយទាហាន កងរាជអាវុធហត្ថទាំង២នាក់នេះពីបទហិង្សាដោយចេតនា​ស្ថានទម្ងន់ទោសនិងហិង្សាដោយចេតនាស្ថានទម្ងន់ទោស​សារមរណភាពជនរងគ្រោះនិងឃុំខ្លួនហើយផងដែរនាថ្ងៃ​នេះ៕