ពិតជាព្រហេីនមែន! ធ្វេីជាមន្ត្រីយោធាហេីយមិនចេះដឹងច្បាប់ដកកាំភ្លេីងបាញ់បោះដោយសេរីទាំងខ្លួនស្រវឹងស្រាជោគ​បង្ករអោយអ្នកជិតខាងភ័យប៉ះសក់

ពិតជាព្រហេីនមែន! ធ្វេីជាមន្ត្រីយោធាហេីយមិនចេះដឹងច្បាប់ដកកាំភ្លេីងបាញ់បោះដោយសេរីទាំងខ្លួនស្រវឹងស្រាជោគ​បង្ករអោយអ្នកជិតខាងភ័យប៉ះសក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ សមត្ថកិច្ចនគរបាលនិងកងកម្លាំងអាវុធហត្ថខណ្ឌដ​ង្កោបានសហការគ្នាបង្រ្កាបនិងចាប់ខ្លួនមន្រ្តីយោធាម្នាក់បំរើការងារនៅអង្គភាពយោធភូមិភាគពិសេសស្រវឹងស្រាធោគ​បាញ់បោះដោយសេរីបង្កឱ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទី​យប់ថ្ងៃទី១៩ខែមករាឆ្នាំ២០២០នៅចំណុចម្តុំលំនៅឋានរបស់ជនសង្ស័យដែលភូមិថ្មីសង្កាត់ដង្កោខណ្ឌដង្កោរាជធានី​ភ្នំពេញ។

Sponsor

ជនបង្ករមានឈ្មោះ ពៅ សារ៉ន ភេទប្រុស​អាយុ៤៣ឆ្នាំស្នាក់​នៅផ្ទះលេខ០៦បុរីពិភពថ្មីផ្លូវលេខ១១០ភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញត្រូវបានចាប់ខ្លួនភ្លាមៗក្រោយពីធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លី១ដើមម៉ាកឡុកបាញ់ចំនួន​២គ្រាប់ ។

ការចាប់ឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដកហូតអាវុធខ្លីម៉ាកឡុក១ដើមមានគ្រាប់ចំនួន១០គ្រាប់នឹងនៅកន្លែងកើត​ហេតុ​សមត្ថកិច្ចពិនិត្យរកឃើញសំបកគ្រាប់០១គ្រាប់។

សេចក្តីរាយការណ៍ឱ្យដឹងថាជនសង្ស័យនិងវត្ថុតាងបន្ទាប់មកត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕