សិស្សរៀននៅអនុវិទ្យាល័យខ្ជាយនិងវិទ្យាល័យហ៊ុនសែន​ប្រសូតិបានដួលសន្លប់ជាបន្តបន្ទាប់ចំនួន១០នាក់ដោយ​សារតែបញ្ហាផ្លូវដង្ហេីមមានម្នាក់ត្រូវបញ្ចូនទៅសង្គោះបន្ទាន់

សិស្សរៀននៅអនុវិទ្យាល័យខ្ជាយនិងវិទ្យាល័យហ៊ុនសែន​ប្រសូតិបានដួលសន្លប់ជាបន្តបន្ទាប់ចំនួន១០នាក់ដោយ​សារតែបញ្ហាផ្លូវដង្ហេីមមានម្នាក់ត្រូវបញ្ចូនទៅសង្គោះបន្ទាន់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ស្វាយរៀង:​ សិស្សានុសិស្សនៅវិទ្យាល័យហ៊ុនសែនប្រសូតិ និងសិស្សានុសិស្សអនុវិទ្យាល័យខ្ជាយបានដួលសន្លប់ជាបន្តបន្ទាប់ចំនួន១០នាក់មូលហេតុដោយសារតែវិលមុខតឹងទ្រូងពិបាកដកដង្ហើមអស់កម្លាំងបណ្តាយសន្លប់នៅរសៀងថ្ងៃទី​២០មករា២០២០នេះ។

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងតំណាងឯក​ឧត្ដមអភិបាលខេត្តបានអញ្ជើញចុះពិនិត្យស្ថានភាពផ្ទាល់និងសួរសុខទុក្ខសិស្សានុសិស្សសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ។

Sponsor

ឯកឧត្តមបានឲ្យដឹងថាសិស្សានុសិស្សដែលបានដេកដួលសន្លប់មកបញ្ហាមកពីខ្វះអាហារនិងការបង្អាប់បន្ទោសពី​សិស្សានុសិស្សគ្នាឯងដែលរៀនទៅបានចំណាត់ថ្នាក់ទាប​និងបណ្ដាលមកពីការដុតសំរាមតិចតួចនៅក្នុងសាលា​បណ្តាល​ឲ្យប៉ះពលដល់ផ្លូវដង្ហើមក្រោយមកមានការសន្លប់តែម្តង។

ឯកឧត្តមបានបន្តថាក្រោយពីទទួលបានព័ត៌មានរូបលោកផ្ទាល់បានដឹកនាំកម្លាំងចុះត្រួតពិនិត្យនូវបរិស្ថានជុំវិញដល់សាលាដើម្បីត្រួតពិនិត្យនិងរកមូលហេតុពិតប្រាកដនិងជួយសង្គ្រោះដល់ប្អូនៗសិស្សានុសិស្សដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបនិងមានម្នាក់​របួសម្នាក់ទៀតធ្ងន់ធ្ងរបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីតាមដាននិងពិនិត្យសកម្មភាពដែលមានអាការរោគជាបន្តបន្ទាប់ទៀត។

តាមការបញ្ជាក់ពីលោកគ្រូពេទ្យថាសិស្សនុសិស្សទាំង១០​នាក់​បណ្តាលមកពីអ្នកខ្លះខ្វះជីជាតិស្ករនិងអ្នកខ្លះទៀតខ្វះអា​ហារបំប៉នប្រចាំថ្ងៃបណ្ដាលឲ្យខ្សោយនិងឆាប់មានការភ័យញ័របេះដូងទើបបណ្តាលដូលសន្លប់ព្រោះរដូវនេះជារដូវក្តៅ៕