សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី៣ឃាត់ខ្លួនជនសង្ស័យម្នាក់ខណះមានការសង្ស័យក៏បានឆែកត្រួតពិនិត្យឃើញថ្នាំ​ញៀន១០កញ្ចប់តូចនៅជាប់នឹងខ្លួន

សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី៣ឃាត់ខ្លួនជនសង្ស័យម្នាក់ខណះមានការសង្ស័យក៏បានឆែកត្រួតពិនិត្យឃើញថ្នាំ​ញៀន១០កញ្ចប់តូចនៅជាប់នឹងខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ជនសង្ស័យ​ម្នាក់ត្រូវបានប៉ូលីសឃាត់ខ្លួននិងថ្នាំញៀន១០កញ្ចប់ថង់តូចហេតុការណ៍នេះកើតឡើងកាលពី​វេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២២ខែមករាឆ្នាំ២០២០ឋិតនៅតាមបណ្ដោយផ្លូវបេតុងភូមិដំណាក់ធំ២សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ​ រស់ចាន់សុភ័ក្រអាយុ៣១ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដសមត្ថកិច្ចឃាត់ខ្លួនពីបទជួញដូរសារធាតុញៀនខុសច្បាប់។

Sponsor

បើតាមសម្ដីលោក​ ឯមភារីនាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣បានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុលោកបានដាក់កម្លាំងប៉ុស្តិ៍នគរបាលដើម្បីចេញល្បាតពួនស្ទាក់នៅភូមិសាស្ត្ររបស់ខ្លួនដើម្បីទប់ស្កាត់បទល្មើសកុំកើតមានឡើងពេលមកដល់ចំណុចកើតហេតុស្រាប់តែឃើញជនសង្ស័យឈរនៅតាមផ្លូវរងចាំម៉ូយមកយកថ្នាំសមត្ថកិច្ចមានការ​សង្ស័យក៏ឃាត់ខ្លួនឆែកឆេរស្រាប់តែរកឃើញថ្នាំញៀន១០កញ្ចប់តូចជាប់នឹងខ្លួនរួចក៏បានឃាត់ខ្លួនយកមកសួរនាំ​នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣។

នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានជួញដូរថ្នាំញៀនពិតប្រាកដមែន។ 

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀន១០កញ្ចប់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់។