រយះពេលពីរថ្ងៃកម្មករកម្មការនីដែលធ្វេីកានៅក្នុងរោងចក្រ(​វូណាមី)នៅតែបន្កាដួលសន្លប់បានកេីនឡេីងដល់​ទៅ៨២​នាក់​

រយះពេលពីរថ្ងៃកម្មករកម្មការនីដែលធ្វេីកានៅក្នុងរោងចក្រ(​វូណាមី)នៅតែបន្កាដួលសន្លប់បានកេីនឡេីងដល់​ទៅ៨២​នាក់​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

តាកែវ:​ កម្មកកម្មកា​រិនីនៅរោងចក្រ(វូណាមី)កាលពីព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២០នេះនៅស្រុកបាទីបន្តដួលលសន្លប់​ចំនួន៤៥​នាក់បន្តទៀត។

បន្ទាប់ពីរោងចក្រនូវតែបើកឲ្យកម្មករចូលធ្វើការជាធម្មតាក្រោយមានការដួលសន្លប់កាលពីម្សិលមិញជិត៤០នាក់។

Sponsor

លោក ភួន ឈីម អភិបាលស្រុកបាទីបានឲ្យដឹងកាលពីថ្ងៃទី២១ខែមករាឆ្នាំ២០២០កម្មករកម្មការនីនៅរោងចក្រ​(វូណាមី)ស្ថិតនៅឃុំសូភីស្រុកបាទីខេត្តតាកែវបានដួល​សន្លប់ដោយពុំដឹងមូលហេតុច្បាស់លាស់តែលោកសន្និដ្ឋានថាអាចមកពីការឃើញគ្នាសន្លប់ទើបភ័យក៏ដួលសន្លប់តៗគ្នាតែម្តងទៅ។

លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវបានបញ្ជាក់ថាមូលហេតុដំបូងមានកម្មការិនីមានផ្ទៃពោះម្នាក់មានអាការៈទន់ដៃទន់ជេីងកម្មករនៅជិត​ខាងក៏សែងចេញពេលនោះកម្មករដទៃទៀតបានឃេីញ​មានការភិតភ័យក៏ចាប់ផ្តេីមដួលសន្លប់ជាបន្តបន្ទាប់គ្នា។

លោកប្រធានមន្ទីរបានបន្តថាមន្រ្តីជំនាញរួមជាមួយនឹងអាជ្ញាធរដែនដីបានទៅពិនិត្យកន្លែងកេីតហេតុនិងពិនិត្យបរិស្ថានកន្លែងធ្វេីការបរិស្ថានជុំវិញក្រុមហ៊ុនឃេីញថាមិនមានអ្វីគួរកត់សម្គាល់ទេលេីកលែងតែផ្លិតទឹកបានពិនិត្យឃេីញថាកខ្វក់ខ្លាំងមានធូលីច្រេីនដែលមិនអាចឲ្យខ្យល់បរិសុទ្ធចេញ​ចូលបាន។

ប៉ុន្តែក្រុមការងារបានណែនាំដល់រោងចក្រឲ្យរៀបចំសម្អាតឡើងវិញរួចហើយ​សូមបញ្ជាក់ថាមកដល់ព្រឹកថ្ងៃទី២២ ខែមករាឆ្នាំ២០២០នេះកម្មករកម្មការិនីដែលដួលសន្លប់បានកើនឡើងដល់៨២នាក់ហើយ៕