នៅក្នុងសណ្ឋាគារ​(ហាវ​ឆឹង)​ត្រូវ​បានគេ​ដាក់ការសង្ស័យ​ថា​ជាទីតាំង​សំរាប់ផ្តល់អោយក្រុមអ្នកគ្រឿងញៀនហេីយបានធ្វើឲ្យ​ក្មេងស្រីខ្មែរស្ទើរដូចមនុស្សឆ្គួត​

នៅក្នុងសណ្ឋាគារ​(ហាវ​ឆឹង)​ត្រូវ​បានគេ​ដាក់ការសង្ស័យ​ថា​ជាទីតាំង​សំរាប់ផ្តល់អោយក្រុមអ្នកគ្រឿងញៀនហេីយបានធ្វើឲ្យ​ក្មេងស្រីខ្មែរស្ទើរដូចមនុស្សឆ្គួត​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះសីហនុ​:​ សណ្ឋាគាររបស់​ជនជាតិ​ចិនមួយកន្លែង​ដែល​មាន​យីហោ​ (សណ្ឋាគារ​ហាវ​ឆឹង​) នៅ​ខាង​មុខ​កាហ្វេ​ ស្តារ​ផាក​ ភូមិ៣​សង្កាត់​៤ក្រុង​ព្រះសីហនុ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ អាចជា​កន្លែង​ផ្ដល់ទីតាំង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​សម្រាប់​ជនជាតិ​ចិន​ខណៈ​សណ្ឋាគារ​ខាងលើ​នេះ​ទើប​បើក​ដំណើរ​ការ​មិនបាន​ប៉ុន្មាន​ថ្ងៃផង​។

ជាក់ស្ដែង​នៅ​វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមករាឆ្នាំ២០២០មានការ​ផ្ទុះភ្ញាក់ផ្អើល​មួយ​កើតឡើង​ដោយសារ​តែក្មេងស្រី​ម្នាក់​បាន​រត់ចេញ​ពី​សណ្ឋាគារ​ខាងលើនេះ​ស្រែកផងយំផង​ប៉ុន្តែ​ចុះដល់​ខាងមុខ​អាគារ​ត្រូវ​បាន​សន្តិសុខ​ធ្វើការ​ចាប់ទុក​ប្រគល់​ជូន​​សមត្ថកិច្ច​។

Sponsor

បើតាម​របាយការណ៍​របស់​កង​កំលាំងការិយាល័យបទល្មើសគ្រឿងញៀនបានឲ្យដឹងថាការធ្វើការ​ឃាត់ខ្លួន​នេះបានចំនួន០៤នាក់ក្រោម​ការ​ដឹកនាំដោយលោកវរ:សេនីត្រី ឡុង គឹមហួរ នាយការិល័យបទល្មើសគ្រឿងចុះបង្ក្រាបករណីរក្សាទុកនឹងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់នៅចំណុចក្រុម៨ ភូមិ៣សង្កាត់លេខ៤ ក្រុងព្រះសីហនុដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួមមាន៖

ទី១-ឈ្មោះ ណាន ខៃ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិចិន មុខរបរ ជាបុគ្គលិកសណ្ឋាគារនេះ ស្រុកកំណើត ប្រទេសចិន
បច្ចុប្បន្នស្នាក់នៅ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ទី២-​ ឈ្មោះ ស្រ៊ុន សុថៃលីន ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបម្រើការខារ៉ាអូខេ ស្រុកកំណើត ភូមិ៤សង្កាត់៤ ខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅ ភូមិ៣សង្កាត់៤ ក្រុងព្រះសីហនុ។

ទី៣​- ឈ្មោះ សុត រចនា ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ខារ៉ាអូខេ ស្រុកកំណើត ភ្នំពេញ
បច្ចុប្បន្នស្នាក់នៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

ទី៤-ឈ្មោះ នី នាងតូច ភេទស្រីអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរ ខារ៉ាអូខេស្រុកកំណើត ភូមិបឹងរាំងឃុំភ្នំតូចស្រុក មង្គលបូរីខេត្តបន្ទាយមានជ័យបច្ចុប្បន្នស្នាក់នៅភូមិ៣សង្កាត់៤ក្រុងព្រះសីហនុ។

វត្ថុតាងដក់ហូតរួមមាន៖
១/ ម្សៅសរថ្លាចំនួន២ កញ្ចប់​ទម្ងន់ ២,៣០ ក្រាម
២/ ថ្នាំខេចំនួន២កញ្ចប់ទម្ងន់១,៦៦ ក្រាម
៣/ ថ្នាំពណ៍បៃតងចំនួន៦ទម្ងង់ ២,៨២ ក្រាម
៤/ កញ្ឆាមូជាបារីចំនួន៤ដើម
៥/ដែកកេះចំនួន៥
៦/ទូរស័ព្ទចំនួន០១គ្រឿង។

បើតាម​ចម្លើយ​របស់​ក្មេងស្រី​ជាជនជាតិខ្មែរ​ប្រាប់ថា​ ពួកនាង​មិន​មែន​ជាអ្នក​ជួញដូរ​គ្រឿងញៀន​នេះទេ​នាង​ធ្លាប់តែប្រើ​ហើយ​គ្រឿងញៀន​នេះ​នាង​ក៏មិនដឹងថា​ជនជាតិ​ចិនរូបនេះ​មាន​គ្រឿងញៀន​ច្រើន​យ៉ាងនេះដែរ​នាងគ្រាន់តែ​ត្រូវ​បាន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​នេះ​នាំមក​ស្នាក់នៅ​ព្រឹក​ថ្ងៃទី​២៤នេះប៉ុណ្ណោះ​។

ចំណែក​ក្មេងស្រីម្នាក់ទៀតដែល​សង្ស័យ​ថាប្រើគ្រឿងញៀនលើសកំរិតរហូតដល់មានកាយវិការប្លែកៗចុះរត់ផ្អើលគេឯងនោះពួកនាង​ថា​បានយកគ្រឿងញៀន​លាយជាមួយ​ភេសជ្ជៈ​គោជល់​ហើយ​ផឹក​ទើប​មាន​អាការៈ​ដូច្នេះ​តែ​ម្ដង​។

ពាក់ព័ន្ធ​និងសណ្ឋាគារ​នេះ​នៅពេលដែលអ្នកសារព័ត៌មាន​យើង​កំពុង​បំពេញ​ភារៈ​កិច្ច​ចុះ​ថត​ផ្ដិតយក​រូបភាព​នោះ​ក៏ត្រូវ​បាន​មេការ​ជា​ជនជាតិ​ចិន​បណ្ដេញ​មិនឲ្យ​ថត​នោះឡើយ​ដោយសារ​តែមានការ​សម្របសម្រួលពី​សមត្ថកិច្ច​ឲ្យ​ក្រុមការងារ​យើង​ចូលថត​ទើបបាន​អនុញ្ញាត​។
បញ្ហា​ទាំងអស់នេះ​ពលរដ្ឋ​ក៏​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​អាគារ​ដ៏ធំមួយនេះផង​។

សូមបញ្ជាក់​ថា​មាន​អ្នក​គ្រប់គ្រង​ជា​ជនជាតិ​ចិន​បាន​បង្ហាញ​រូបភាព​របស់​ មន្ត្រី​ធំ​ម្នាក់​ទៅសមត្ថកិច្ចដែល​គេ​ស្គាល់​ថា​គឺជាអ្នកមាន​ឥទ្ធិពល អាចចាក់ដី​លុប​ស្រះទឹក​មុខ​ស្រាបៀ​អង្គរ​បាន​យ៉ាង​រលូត​ក្នុងខេត្តព្រះសីហនុ​នោះ​។