ឆ្លៀត​ឱកាស​ណាស់ក្រុមចោររយះពេលប៉ុន្មានថ្ងៃនៃពិធី​បុណ្យសែនចិនវៀតណាមខណះម្ចាស់ផ្ទះមិននៅចូលគាស់ផ្ទះនិងតូបលក់អីវ៉ាន់អស់រាប់ពាន់ដុល្លា

ឆ្លៀត​ឱកាស​ណាស់ក្រុមចោររយះពេលប៉ុន្មានថ្ងៃនៃពិធី​បុណ្យសែនចិនវៀតណាមខណះម្ចាស់ផ្ទះមិននៅចូលគាស់ផ្ទះនិងតូបលក់អីវ៉ាន់អស់រាប់ពាន់ដុល្លា

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តកំពត-ក្រចេះ ៖ តាមសេចក្តី​រាយ​ការ​ណ៍ឱ្យ​ដឹង​ថារដូវ​ចូ​លឆ្នាំ​ប្រពៃណី​ចិន-វៀតណាម ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​ជាប់​សែ​ចិន​តិចតួចធ្វើ​ពិធីសែនជីដូនជីតាកុងម៉ាដូច​គេ​ដូច​ឯង​ដែរលុះ​ពេល​សែន​ហើយឬ​មិន​ទាន់​សែនក៏​បាន​បិទទ្វារ​ផ្ទះ​ទៅ​ជួបជុំ​សាច់ញាតិហើយម្ចាស់ផ្ទះម្នាក់ក៏ត្រូវ​ចោរ​ហា​​រយ​គាស់​យក​ហ្មត់ដោយ​​យំ​មិន​ចេញខ្លះ​អស់ប្រាក់​រាប់​លាន​រៀល ។

ជាក់ស្តែង​កើតឡើងនៅ​ថ្ងៃ​ទី​២៤​មករាឆ្នាំ​២០២០ចន្លោះ​ពី​ម៉ោង​២ទៅ​៥ល្ងាចដោយគេ​មិនដឹងថាចោរ​មានគ្នា​​​ប៉ុន្មាន​នាក់នោះទេបាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ឈ្មោះ ហេង សុធា ភេទ​ស្រី អាយុ​៣៩​ឆ្នាំជាអ្នក​លក់​គ្រឿងអលង្ការនៅ​ផ្សារ​កំពតមានទីលំនៅ​ក្នុងភូមិ​សំរោងឃុំ​ជុំ​គ្រៀលស្រុក​ទឹកឈូខេត្តកំពត ។

Sponsor

ហេតុការណ៍គាស់ផ្ទះ​​ខណៈ​ជន​រង​គ្រោះជាម្ចាស់​​ចាក់​សោ​ទ្វារ​ទៅ​សែន​ចូល​ឆ្នាំ​ចិននៅផ្ទះ​ផ្សេង​ទៀត​ស្ថិត​ក្នុងភូមិ​កំពង់​គ្រែងឃុំ​កំពង់​គ្រែងស្រុក​ទឹកឈូខេត្តកំពត ។ ​

ក្នុង​ថ្ងៃ​ដដែល​ពេល​ត្រឡប់​មក​វិញស្រាប់តែ​ត្រូវ​ចោរ​គាស់​ផ្ទះ​យក​សម្ភារ​អស់​ជា​ច្រើនដោយ​មិន​ទាន់​អាច​រៀបរាប់​ចំនួន​បាត់​ពិតប្រាកដ​បាន ។

ដោយឡែកករណី​ចោរ​គាស់​ផ្ទះ​នៅខេត្តក្រចេះមួយ​កន្លែង​ទៀតគឺ​គាស់​តូប​យក​ខោអាវ​កាលពី​ថ្ងៃ​ទី​២៥ខែមករាឆ្នាំ​២០២០វេលា​ម៉ោង​៨ព្រឹក​កម្លាំង​ជំនាញ​ផ្នែក​យុ​ត្តិ​ធ​ម៌បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះជា​ម្ចាស់​តូប​ចំនួន​២​នាក់ម្នាក់​​ឈ្មោះ សាយ មិ​នា ភេទ​ប្រុសអាយុ​៣០ឆ្នាំនិងម្នាក់ឈ្មោះ សុខ សា​វឿ​ន ភេទ​ប្រុស​អា​២៨​ឆ្នាំរស់នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួលស្រុក​ស្នួលខេត្តក្រចេះនៅ​វេលា​ម៉ោង​ប្រហែល​៤​និង ២០​នាទីថ្ងៃខែ​ឆ្នាំ​ដដែល ។

ប្រភពបានឱ្យដឹងថាដឹងពេល​ម្ចាស់ផ្ទះ​​បាន​មក​ដល់​តូប​លក់ដូ​នៅ​ចំណុច​ផ្សារ​ស្នួល ភូមិ​ក្បាល​ស្នួលឃុំ​ស្នួលស្រុក​ស្នួល ខេត្តក្រចេះដេី​ម្បី​រៀបចំ​បើក​លក់ដូ​រដូច​សព្វដងស្រាប់តែ​ឃេី​ញ​មាន​ទ្វា​តូបរ​បេីក​ឡេីង​លេីនិង​មាន​ស្នាម​កាត់​ស្រយូវ​សម្រាប់​ចាក់សោរឃេី​ញ​ដូច្នោះ​ពួក​គាត់ទាំង​ពីរ​នាក់​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង​ទៅ ។

សម្ភារ​​ខូចខាតនិងបាត់បង់​រួម​មាន ១-តូប​របស់​ឈ្មោះ សាយ មិ​នា បាត់បង់​ខោអា គិត​ជា​ទឹកប្រាក់​សរុប​ប្រហែល​៥.០០០.០០០៛ (​ប្រាំ​លាន​រៀល​) និង២-​តូប​របស់​ឈ្មោះ សុខ សា​វឿ​ន (​ខូចខាត់​ជញ្ជាំង​តូប​) តែ​មិន​បណ្តាល​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​ទេ ។

ក្រោយពីពេល​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាមកម្លាំង​សមត្ត​កិច្ច​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុនិង​បាន​ធ្វើការ​ត្រួតពិនិត្យដេីម្បី​បន្ត​ស្រាវជ្រាវ​តាម​នីតិវិធី ៕