មុននឹងជឿរត្រូវតាមដានសិនក្រោយពីមានកាភ្ញាក់ផ្អេីលរឿង វីរុស​កូរ៉ូណា ដែលជាវិរុសផ្លូវដង្ហេីមប្រភេទថ្មីនៅប្រទេសចិន​បានរាលមកដល់ប្រទេសកម្ពុជាត្រូវបានក្រសួងសុខា​ភិបាលចេញសេក្តីប្រកាស

មុននឹងជឿរត្រូវតាមដានសិនក្រោយពីមានកាភ្ញាក់ផ្អេីលរឿង វីរុស​កូរ៉ូណា ដែលជាវិរុសផ្លូវដង្ហេីមប្រភេទថ្មីនៅប្រទេសចិន​បានរាលមកដល់ប្រទេសកម្ពុជាត្រូវបានក្រសួងសុខា​ភិបាលចេញសេក្តីប្រកាស

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ នៅ​ព្រឹក​ថ្ងៃ​ទី២៧មករាឆ្នាំ២០២០នេះអ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ក្នុង​ប្រទេស​កម្ពុជា​បាន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំងក្រោយ​មាន​ប្រភព​មួយ​ចំនួន​ធ្វើ​ការ​បង្ហោះ​នៅ​ព័ត៌មាន​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ដោយ​និយាយ​ថា​វីរុស​កូរ៉ូណា ដែល​ជា​​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​បាន​ហោះ​មក​ដល់​ប្រទេស​យើង​ហើយ។

គណនី​ខ្លះ​ផ្អើល​ត​គ្នា​ថា​កំពុង​មាន​អ្នក​ជំងឺ​សម្រាក​ព្យាបាល​ ដោយ​សារ​វីរុស​នេះ​នៅ​ឯ​មន្ទីរ​ពេទ្យ​សហភាព​សូវៀតក្នុង​ទីក្រុង​ភ្នំពេញហើយ​គ្រូ​ពេទ្យ​នៅ​ទី​នោះ​ព្យាយាម​លាក់បាំង​មិន​ចង់​ឲ្យ​មាន​ការ​លេចធ្លាយ​មក​ខាង​ក្រៅ។

Sponsor

យ៉ាងណាមិញ​មុន​នេះ​បន្តិច​ម៉ោង​ប្រហែល​ជិត៨ព្រឹកថ្ងៃ​ទី ២៧មករាឆ្នាំ២០២០ក្រសួង​សុខាភិបាល​ក៏​បាន​ចេញ​ប្រកាស​ច្រាន​ចោល​ថា​វា​ជា​ព័ត៌មាន​ប្រឌិត​មិន​ពិត​នោះ​ទេ។

ដោយ​ឡែក​ចំពោះ​វិធានការ​បែប​ណា​ទៅ​លើ​អ្នក​បំប៉ោង​ព័ត៌មានត្បិត​ក្នុង​ន័យ​ល្អ​ចង់​ឲ្យ​ប្រជាជន​មាន​ការ​ប្រុងប្រយ័ត្ន យើង​នឹង​រង់ចាំ​មើល​ទាំង​អស់​គ្នា!ជាសារក្រើនរំលឹកម្តងទៀត ទោះមិនទាន់មានការរាតត្បាតវីរុសនេះក្នុងករណីផ្លូវការណាមួយមកដល់ប្រទេសយើងក្តីប៉ុន្តែអ្នករាល់គ្នាគួរតែប្រើប្រាស់ម៉ាសក្នុងការធ្វើដំណើរទៅទីតាំងខាងក្រៅពីគេហដ្ឋានជាពិសេសកន្លែងមានមនុស្សកកកុញច្រើន។
ក្នុងករណីមានការចែកចាយព័ត៌មានពីគណនីឬទំព័រណាមួយ សុំបងប្អូនកុំប្រញាប់ជឿទុកចិត្តខ្លាំងពេកហើយសុំធ្វើការ​តាមដានតែប្រភពទុកចិត្តពីទំព័រផ្លូវការរបស់ក្រសួងសុខាភិបាល​មួយបានហើយ៕