រមណីយដ្ឋាន​តំបន់ធម្មជាតិមិនទាន់កែច្នៃជាច្រើនកន្លែងក្នុងខេត្តកោះកុងជាសក្តានុពលនៃប្រភពក្នុងកាទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលំហែ​អារម្មណ៍​

រមណីយដ្ឋាន​តំបន់ធម្មជាតិមិនទាន់កែច្នៃជាច្រើនកន្លែងក្នុងខេត្តកោះកុងជាសក្តានុពលនៃប្រភពក្នុងកាទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលំហែ​អារម្មណ៍​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ប្រជាពលរដ្ឋដែលធ្វេីដំណេីរមកកំសាន្តក្នុងខេត្តកោះកុងនាឱកាសពិធីបុណ្យចូលឆ្នាំចិនវៀតណាមបានលើកឡើងស្រដៀងគ្នាថាមូលហេតុដែលនាំអោយពួកគាត់និងក្រុមគ្រួសារចង់មកកំសាន្តក្នុងខេត្តកោះកុងគឺដោយសារខេត្តកោះកុង មានសុខសុវត្តិភាពល្អមានតំបន់រមណីដ្ឋានធម្មជាតិជាច្រើន​ដែលមិនមានការកែច្នៃពិសេសគឺចង់មកធ្វើការទស្សនានិងកំសាន្តនៅតាមតំបន់ឆ្នេរនិងតំបន់ព្រៃកោងកាងធម្មជាតិក៏​ដូចជាការចូលទៅទិញផលិតផលនិងទំនិញមួយចំនួននៅក្នុងផ្សារ​ថៃ (ហាតឡិក) ដែលជាផ្សារជាប់ព្រំដែនរវាងខេត្តកោះកុងនិងខេត្តត្រាត (ប្រទេសថៃ) ។

បើតាមការបញ្ជាក់ពីខាងមន្ទីរទេសចរណ៍ខេត្តកោះកុងបានអោយដឹងដែរថាពិធីបុណ្យចូលឆ្នាំចិនវៀតណាមនៃឆ្នាំ​២០២០នេះសម្រាប់ខេត្តកោះកុងទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចំនួន៣៣,៤៧០នាក់ឃើញថាមានការកើនឡើងចំនួន៣,៩៧៦នាក់ស្មើនិង១៣%បើធៀបទៅនិងឆ្នាំ​២០១៩កន្លងទៅក្នុងនោះមានភ្ញៀវជាតិដែលមកស្នាក់នៅនិងកំសាន្តនៅតាមតំបន់រមណីដ្ឋាននានាក្នុងខេត្តកោះកុងមានចំនួន២២,៦១៦នាក់មានការកើនឡើងចំនួន១,១០២នាក់ស្មើនិង៥%ចំពោះភ្ញៀវអន្តរជាតិមានចំនួន១០,៨៥០នាក់កើន​ឡើង២,៨៧៤នាក់ស្មើនិង៦៩%បើធៀបទៅឆ្នាំ២០១៩ចំពោះភ្ញៀវដែលមកទស្សនានិងកំសាន្តនៅតាមតំបន់សហគមន៍​មានចំនួន៥,៦៦៣នាក់ក្នុងនោះមានភ្ញៀវជាតិចំនួន ៥,៤៨៤នាក់និងភ្ញៀវអន្តរជាតិចំនួន១៧៩នាក់ ។

Sponsor

ប្រភពខាងលើបានបន្តថាការដែលនាំអោយមានការកើន​ឡើងនៃចំនួនភ្ញៀវទេសចរណ៍នាពេលនេះគឺដោយសារ​ស្ថានភាពអាកាសធាតុមានភាពអំណោយផលពិសេសផ្លូវជាតិលេខ៤៨មានការជួសជុលច្រើនដែលនាំអោយការធ្វើដំណើរទៅវិញទៅមកមានការងាយស្រួលចំពោះម្ហូបអាហារ ផ្ទះសំណាក់និងសណ្ឋាគារ មួយចំនួនបានឡើងថ្លៃតែមួយចំនួនមិនបានឡើងថ្លៃនោះទេដោយនៅរក្សាតម្លៃដើម ។

ដោយឡែកបើតាមកាបញ្ជាក់ពីសមត្ថកិច្ចនគរបាលខេត្តកោះកុងក៏បានអោយដឹងដែរថានៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនវៀតណាមនាឆ្នាំ២០២០នេះចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់មានភាពល្អប្រសើរពិសេសកម្លាំងប្រចាំការនៅតាមគោលដៅមានការប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះនិងអន្តរាគមន៍​ទៅលើសកម្មភាពនានាដែលអាចកើតឡើងជាយថាហេតុ។