តាមការចុះសារគេហទំពរ www .rt. com បានបញ្ជាក់ថា ក្រុមគ្រូពេទ្យចិនបានព្យាបាលអ្នកជំងឺរលាកផ្លូវដង្ហើម(Corona Virus)បានជាសះស្បើយម្នាក់ហើយនិងអនុញ្ញាតិឲ្យចាកចេញពីមន្ទីរពេទ្យទៅផ្ទះវិញហើយ។
នេះជាលទ្ធផលគួឲ្យស្ញប់ស្ញែងដល់ប្រជាជនចិននិងអ្នកជំងឺ គឺមានសង្ឃឹមវិញហើយ។
អ្នកជំងឺដែលបានព្យាបាលជានោះឈ្មោះ Chen ដែលធ្លាប់ស្នាក់នៅខេត្តWuhanជាកន្លែងដែលផ្ទុះមេរោគCorona Virusនេះក្រោយពីគាត់ក៏ត្រូវបានគេធ្វើតេស្តឈាមរកឃើញមេរោគ Corona Virus។
ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះរដ្ឋាភិបាលចិនបានត្រៀមសាច់ប្រាក់សំរាប់ចំណាយចំនួន២៩០លានដុល្លារដែលបានមកពីកម្ចីធនាគារអភិវឌ្ឍន៍ចិន ៕

