ចប់ចូលឆ្នាំចិនភ្លាមចោរចេញប្លន់ភ្លែតយកម៉ូតូសេរីឆ្នាំ២០២០​ពីនារីម្នាក់បានសម្រេចហេីយគេចខ្លួនបាត់សង្ស័យចង់សាក​ស្នាដៃលោកអធិការខណ្ខមានជ័យហេីយ

ចប់ចូលឆ្នាំចិនភ្លាមចោរចេញប្លន់ភ្លែតយកម៉ូតូសេរីឆ្នាំ២០២០​ពីនារីម្នាក់បានសម្រេចហេីយគេចខ្លួនបាត់សង្ស័យចង់សាក​ស្នាដៃលោកអធិការខណ្ខមានជ័យហេីយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ក្រុមចោរប្លន់ប្រដាប់អាវុធជិះ​ម៉ូតូ​ស្មាស​កញ្ចាស់​មួយ​គ្រឿង​មក​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យកម៉ូតូហុង​ដាឌ្រីមសង់សេរីឆ្នាំ​២០២០ពីនារីម្នាក់បានសម្រេចហេីយជិះគេចខ្លួនបាត់​ដោយ​បន្សល់​ទុកតែម៉ូតូកញ្ចាស់របស់ខ្លួននៅកន្លែងកេី​ហេតុករណីនេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១១និង​១៥នាទី​ព្រឹក​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ​២០២០​នៅចំណុចច្រក​ចូល​បុរី​ជីពម៉ុង​ តាមបណ្ដោយ​ផ្លូវ​លេខ​៣៧១​ក្នុងសង្កាត់​ចាក់​អង្រែ​លេី​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​ឈ្មោះ​ អាន​ សុខលក្ខ័​ ភេទស្រី​អាយុ២០ឆ្នាំ​ជិះម៉ូតូម៉ាកហុងដាឌ្រឹមសង់សេ១២៥សេរី២០២០មានស្លាកលេខភ្នំពេញ១ID:៧២៥៤ដោយបានជិះតែម្នាក់ឯង។

Sponsor

បេីតាមការអោយ​ដឹង​ពី​អ្នក​ឃេីញ​ហេតុការណ៍​បាន​អោយ​ដឹង​ថា​មុន​ពេល​កេីត​ហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​សង់​ស៊េរី​ឆ្នាំ​២០២០ទៅ​ទិញ​ម្ហូប​ហូបបាយ​ហេីយ​ស្រាប់​តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ស្មាស​កញ្ចាស់​មួយ​គ្រឿង​មក​ស្ទាក់​និងដកកាំភ្លេីងភ្ជង់ប្លន់បានសម្រេចហេីយជិះគេចខ្លួន​បាត់ស្រមោល​ដោយ​បន្សល់​ទុក​ម៉ូតូ​កញ្ចាស់​ទុកនៅ​កន្លែង​កើត​ហេតុ​។

​ក្រោយ​ពី​កេីត​ហេតុ​ជនរងគ្រោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ចាក់​អង្រែ​លេី​ទៅ​ដឹក​យកមកដាក់ពាក្យ​បណ្ដឹង​យ៉ាង​លឿន​ព្រោះខ្លាចអ្នកសារព័ត៌មានចុះទៅផ្ដិតយករូបភាព៕