បង្រ្កាបទូ​ហ្គេ​ម​បាញ់​ត្រី​ចំ​នួ​៣​គ្រឿងនិង​ហ្គេ​ម​បៀរចំនួន​៣​គ្រឿងព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរនិង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​នៅខណ្ខឬស្សីកែវ

បង្រ្កាបទូ​ហ្គេ​ម​បាញ់​ត្រី​ចំ​នួ​៣​គ្រឿងនិង​ហ្គេ​ម​បៀរចំនួន​៣​គ្រឿងព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរនិង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​នៅខណ្ខឬស្សីកែវ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ កម្លាំងនៃគណៈ​បញ្ជាកា​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ​ដឹកនាំ​លោក ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌឫស្សីកែវបាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​តំបន់​ស្មុគស្មាញ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​លួចលាក់ដោយ​ដកហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំ​នួ​៣​គ្រឿងនិង​ហ្គេ​ម​បៀរចំនួន​៣​គ្រឿងព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរនិង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២៨ខែមករាឆ្នាំ​២០២០នៅ​តំបន់​មិន​រៀបរយ​ក្នុងភូមិ​ផ្សារ​តូចសង្កាត់​ទួល​សង្កែ​ទី​១ខណ្ឌឫស្សីកែវ​។

Sponsor

លោក​ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌ​ឬ​ស្សី​កែវបានឱ្យ​ដឹង​ថា ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើសនិង​គ្រឿង​ញៀនគណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវបាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​តំបន់​ស្មុគស្មាញ​ជា​បន្តបន្ទាប់ធ្វើ​យ៉ាងណា​ជា​ការ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​។

លោក​អភិបាលរង​ខណ្ឌ​បាន​បន្ត​ថានៅ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ខាងលើ​នេះសមត្ថកិច្ច​ក៏​បាន​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​លួចលាក់ដោយ​ដកហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៣​គ្រឿងនិង​ហ្គេ​ម​បៀរ​ចំនួន​៣​គ្រឿងព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​។

បច្ចុប្បន្នជនសង្ស័យ​រួម​ទាំង​ថ្នាំ​ញៀន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​ចាត់ការ​តាម​ច្បាប់ចំណែក​ទូ​ហ្គេ​ម​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ​ឬ​ស្សី​កែវដើម្បី​ធ្វើការ​កម្ទេច​ចោល​៕