កោះកុង: កាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២០កន្លងទៅម្សិលម៉ិញកម្លាំងអាវុធហត្ថស្រុកគិរីសាគរបានធ្វេីការខ្លួនយុវជនម្នាក់មកធ្វើការណែនាំអប់រំបន្ទាប់ពីយុវជនរូបនេះបានធ្វើការបង្ហោះសារមិនពិតតាមរយៈបណ្តាញសង្គមហ្វេសប៊ុកដែលមានឈ្មោះ ជុន ចិនកាលពីវេលាម៉ោងជាង៨ព្រឹកនាថ្ងៃទី២៨ ខែមករាឆ្នាំ២០២០ថានៅតារាសាគរមានអ្នកកើតជំងឺ(កូរ៉ូណាវីរុស)ហើយ ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចអាវុធហត្ថស្រុកគិរីសាគរបានអោយដឹងថាបន្ទាប់ពីកម្លាំងអាវុធហត្ថអកបើការស្រាវជ្រាវឃើញថាការបង្ហោះសារខាងលើជាដំណឹងមិនពិតប្រាកដ ហេតុនេះហើយទើបកម្លាំងអាវុធហត្ថធ្វើការនាំខ្លួនម្ចាស់អាខោនហ្វេសប៊ុកខាងលើឈ្មោះ ជុន ចិន ភេទប្រុសអាយុ២២ឆ្នាំមានទីលំនៅភូមិព្រែកស្មាច់ឃុំកោះស្តេចស្រុកគិរីសាគរ មកធ្វើការសាកសួរបំភ្លឺនិងបានណែនាំអផតមានការកែសម្រួលបងស្រាយនូវសារដែលខ្លួនបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដើម្បីកអោយមហាជនមានការភ័ន្តច្រឡំកាន់តែខ្លាំងព្រៃមកទល់និងពេលនេះសម្រាប់ខេត្តក្រុង ពុំមានការរកឃើញថាមានជំងឺកូរ៉ូណាវីរុសកើតឡើងនោះទេ ។
ប្រភពខាងលើបានបន្តថាក្រោយការសាកសួរឈ្មោះ ជុន ចិន បានឆ្លើយប្រាប់ថារូបគាត់មានការយល់ច្រឡំដោយសារខ្លួនបានចែករំលែកសារតពីគេដោយមិនបានពិនិត្យអំពីប្រភពអោយបានច្បាស់លាស់ជាមុនហើយលោកសន្យាថា និងឈប់បង្ហោះនូសារមិនពិតទៀតហើយនិងស្នើរដល់ពលរដ្ឋទងអស់ពិនិត្យអោយបានច្បាស់មុននិងចែករំលែកនូវព័ត៌មានណាមួយដើម្បីកុំអោយមហាជនមានការភ័ន្តច្រឡំកាន់តែធ្ងន់ធ្ងរក្រោយការសាកសួរនិងអកបើកិច្ចសន្យារួចរាល់កម្លាំងអាវុធហត្ថបានសម្រេចអោយយុវជនខាងលើត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញហើយ ។
បន្ទាប់ពីមានការបង្ហោះសារនិងចុះផ្សាយនូវព័ត៌មានមិនពិតតាមរយះបណ្តាញសង្គមនិងវេបសាយមួយចំនួនរដ្ឋបាលខេត្តកោះកុងនៅថ្ងៃទី២៩ខែមករាឆ្នាំ២០២០នេះបានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថារដ្ឋបាលខេត្តកោះកុង សូមជូនដំណឹងដល់សាធារណជនទាំងក្នុងប្រទេសនិងក្រៅប្រទេសអោយបានជ្រាបថាកន្លងមកមានអ្នកសារព័ត៌មានខ្លះបានចុះផ្សាយថាមានជនជាតិចិន២នាក់ឈ្មោះ YIN GONGPING ភេទប្រុសអាយុ៤៥ឆ្នាំនិងកូនឈ្មោះ YIN ZHENGYIN ភេទប្រុសអាយុ១៤ឆ្នាំមកពីក្រុង(វូហាន)ខេត្តហ្វីប៉ី(HUPI)នៃសាធារណៈរដ្ឋប្រជាមានិតចិនបានមកស្នាក់នៅកំសាន្តនៅក្នុងតំបន់វិសមកាលតារាសាគរស្រុកគីរីសាគរខេត្តកោះកុងហើយសង្ស័យមានផ្ទុកមេរោគថ្មីកូរ៉ូណា (Corona)។
ប៉ុន្តែតាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញរួចមកអ្នកទាំងពីរនោះពុំមានផ្ទុកមេរោគថ្មីកូរ៉ូណានោះទេហើយបច្ចុប្បន្ននេះជនជាតិចិនទាំងពីររូបបានធ្វើដំណើរ វិលត្រឡប់ទៅប្រទេសចិនវិញហើយ ៕

