ភ្នំពេញៈ កំលាំងល្បាតប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី១បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទរក្សាទុកនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី៣១ខែមករាឆ្នាំ២០២០វេលាម៉ោង៤និង២០នាទីចំនុចមុខវត្តលង្កាផ្លូវព្រះសីហនុកែងផ្លូវព្រះនរោន្តមភូមិ៥សង្កាត់បឹងកេងកង១ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួនទី១ឈ្មោះ ប៉ែន ពន្លឺ ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិចេតីយ៍ឃុំពញាឮស្រុកពញាឮខេត្តកណ្តាលមុខរបរជាងកាត់សក់(ប្រេីប្រាស់គ្រឿងញៀន)
២- ឈ្មោះ ឡាយ ឆេងឡុង ភេទប្រុស អាយុ២៣ឆ្នាំជនជាតិ
ខ្មែរមានទីលំនៅភូមិវាំងចាស់ឃុំផ្សារឧត្តុងស្រុកឧត្តុងខេត្ត
កំពង់ស្ពឺមុខរបរអ្នកធ្វេីមាន់(រក្សាទុកនិងប្រេីប្រាស់)។
វត្ថុតាងដកហូតរួមមានក្រាមសថ្លាចំនួន០៣កញ្ចតូច(សង្ស័យគ្រឿងញៀន)ម៉ូតូមួយគ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅផលិតឆ្នាំ២០២០ពាក់ស្លាកលេខភ្នំពេញ 1ID-4382
ទូរស័ព្ទដៃ០១ម៉ាកNoKiaពណ៌ខ្មៅ។
មុនពេលកេីតហេតុកំលាំងល្បាតនគរបាលបុស្តិ៍រដ្ឋបាលបឹងកេងកង១បានចេញល្បាតការពារសុវត្ថិភាពសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពេលទៅដល់ចំនុចមុខវត្តលង្កាក៏បានជួបជនសង្ស័យ០២នាក់អង្គុយលេីម៉ូតូក៏បានធ្វេីការត្រួតពិនិត្យឆែកឆេរឃេីញម្សៅក្រាមសថ្លាចំនួន០៣កញ្ចប់តូចនៅក្នុងហោប៉ៅរបស់ជនសង្ស័យឈ្មោះ ឡាយ ឆេងឡុង ពេលនោះកំលាំងបានធ្វេីការឃាត់ខ្លួនមកស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង១។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់រួមជាមួយវត្ថុតាងនិងមធ្យោបាយបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងចាត់ការតាមនីតិវិធីច្បាប់បន្ត។

