ជនជាតិចិន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចព្រះសីហនុឃាត់​ខ្លួនក្រោយពីប៉ុន​ប៉ងចេញធ្វើសកម្មភាពប្លន់ប្រដាប់អាវុធនិងចាប់ជំរិត

ជនជាតិចិន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចព្រះសីហនុឃាត់​ខ្លួនក្រោយពីប៉ុន​ប៉ងចេញធ្វើសកម្មភាពប្លន់ប្រដាប់អាវុធនិងចាប់ជំរិត

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះសីហនុ​:​ កម្លាំងនគរបាលឃាត់ខ្លួនជនជាតិចិន២នាក់ប៉ុន​ប៉ងចេញធ្វើសកម្មភាពប្លន់ប្រដាប់អាវុធនិងចាប់ជំរិតកាលពី​យប់ទៀបភ្លឺថ្ងៃទី២៩ខែមករាឆ្នាំ២០២០ពេលកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌកំពុងល្បាតនៅចំណុចអូរ៥ស្ថិត​នៅភូមិ៥សង្កាត់៤ក្រុងព្រះសីហនុ ។

ជនសង្សយ័ជិះរថយន្ត០១គ្រឿងម៉ាក HighLanderពណ៌​សំបកឪឡឹកពាក់ស្លាកលេខខាងមុខព្រៃវែង2A-0718 ចំណែកខាងក្រោយគ្មានស្លាកលេខពេលកម្លាំងសមត្ថកិច្ចឃាត់ដើម្បីត្រួតពិនិត្យស្រាប់តែរថយន្តនោះមិនព្រមឈប់ហើយបើកគេចយ៉ាងលឿន ។

Sponsor

ជនសង្ស័យទាំង០២នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ CHEN PAN YU ភេទប្រុស អាយុ២៨ឆ្នាំជនជាតិចិនមុខរបរមិនពិតប្រាកដស្នាក់នៅភូមិ៥សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ ZHANG CHONG HUI ភេទប្រុស អាយុ៣៣ ឆ្នាំជនជាតិចិនមុខរបរ មិនពិតប្រាកដស្នាក់នៅភូមិ៥សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចក៍បានប្រដេញតាមចាប់រហូតដល់ចំណុចផ្លូវអូរ៣ស្ថិតនៅភូមិ៥សង្កាត់៤ក្រុងព្រះសីហនុទើបស្ទាក់ឃាត់បានក្នុងនោះភ្លាមៗមានជនជាតិចិនចំនួន០៣នាក់ បានបើកទ្វាររថយន្តរត់គេចខ្លួនហើយសមត្ថកិច្ចបានធ្វើការ​ស្ទាក់ឃាត់ខ្លួនបាន០២នាក់ចំណែក០១នាក់ទៀតបានរត់គេចខ្លួនបាត់ ។

នៅក្នុងរថយន្តឃើញមានស្លាកលេខចំនួន២សន្លឹក(ភ្នំពេញ 2A-6150),ដំបងឆក់១ដើម,ទូរស័ព្ទដៃចំនួន៤គ្រឿង,​ខ្នោះដៃចំនួន៤គូរ,កូនសោរខ្នោះចំនួន៤និងកាំភ្លើង១ដើម ម៉ាកK-54 ពណ៌ខ្មៅនិងសម្ភារៈផ្សេងៗមួយចំនួនទៀត។

ករណីនេះកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងកសាងសំណុំរឿងសញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមផ្លូវច្បាប់ រីឯជនសង្ស័យដែលរត់គេចខ្លួនកម្លាំងជំនាញរបស់យើង កំពុងធ្វើការស្វែងរកចាប់ខ្លួន ។

ក្នុងឱកាសនេះដែរស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអោយបងប្អូនប្រជាពលរដ្ឋជួយផ្តល់ដំណឹងមកប្រព័ន្ធទាន់ហេតុការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដែលមានលេខៈ 097 778 0008 , 031 374 9848 , 011 506 677 នៅពេលដែលប្រទះឃើញរថយន្តទាំងឡាយណាដែលមិនប្រក្រតីដូចជារថយន្តគ្មានផ្លាកលេខ​មានស្នាមដោះស្លាកលេខផ្លាកលេខមានតែខាងមុខអត់មានខាងក្រោយផ្លាកលេខមានតែខាងក្រោយអត់មានខាងមុខ ផ្លាកលេខខាងមុខនិងខាងក្រោយខុសគ្នារថយន្តដែលយកថង់ ស្កុត ក្រណាត់ បិទបាំងផ្លាកលេខឬផ្លាកលេខបិទស្កុត ជាដើម ៕