ឆ្លាប់លួចឡាននៅខេត្តកណ្តាលបានសម្រេចរត់ទៅលួចបន្តផ្ទះថៅកែការ៉ាសាំងនៅក្រុងស្វាយរៀងយកលុយមាសពេជ្យបានរាប់មុឺនដុល្លាត្រូវជាប់ខ្នោះសមត្ថកិច្ច

ឆ្លាប់លួចឡាននៅខេត្តកណ្តាលបានសម្រេចរត់ទៅលួចបន្តផ្ទះថៅកែការ៉ាសាំងនៅក្រុងស្វាយរៀងយកលុយមាសពេជ្យបានរាប់មុឺនដុល្លាត្រូវជាប់ខ្នោះសមត្ថកិច្ច

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ស្វាយរៀង:​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស៊ើបអង្កេតនិងរហូតឈានដល់ការឃាត់ខ្លួនក្នុងករណីលួចទ្រព្យសម្បត្តិនិងគ្រឿងអលង្ការនៅក្នុងផ្ទះការ៉ាស់សាំងក្រុងស្វាយរៀងបែជាធ្លាយមួយរឿងទៀតដែលជាមុខសញាពាក់ពន្ធ័នឹងករណីលួចរថយន្តមួយគ្រឿងទៀត ។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញនិងបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងកម្លាំងជំនាញផែនការងារនគរបាល​ព្រហ្មទណ្ឌដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបន្តចុះស្រាវជ្រាវស៊ើបអង្កេតដោយមានកិច្ចសហប្រតិបត្តិការជាមួយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ។

Sponsor

រហូតដល់ថ្ងៃទី២៩ខែមករាឆ្នាំ២០២០សមត្ថកិច្ចជំនាញនាយ​កដ្ឋានព្រហ្មទណ្ឌសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនមុខសញ្ញាជន​សង្ស័យដែលពាក់ពន្ធ័ករណីចោរកម្មមានឈ្មោះ ផាន ឌីណាអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅ​ភូមិក្តីចាស់ឃុំព្រែកលួងស្រុកខ្សាច់កណ្ដាលខេត្តកណ្តាល។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ដើមហេតុកាលពីថ្ងៃទី១៧ ខែមករាឆ្នាំ២០២០វេលាម៉ោង៥នាទីព្រឹកសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានទទួលព័ត៌មានតាមរយះទូរសព្ទ័ថានៅ​ក្នុងផ្ទះ(ការ៉ាស់សាំង)របស់ឈ្មោះ​ ទុំ​ សារឿន ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរម្ចាស់ការ៉ាស់សាំងមានទីលំ​នៅភូមិកៀនសាំងសង្កាត់ស្វាយរៀងក្រុងស្វាយរៀងខេត្តស្វាយរៀង ។

ករណីចោរចូលលួចយកលុយគ្រឿងអលង្ការនិងសម្ភាររួម​មាន(ចិញ្ចៀន២វង់ផ្លាកទីនមួយវង់មាស១វង់មានតម្លៃ៥០០ ដុល្លារ,ចិញ្ចៀនមាស១វង់ទម្ងន់៥ជី,កងដៃផ្លាកទីនមួយខ្សៃតម្លៃជាង២០០០ដុល្លារ,ក្រវិលមាសមួយគូរទម្ងន់២.៥ជី, ប្រាក់ដុល្លារចំនួន១៣០០$,ប្រាក់រៀលចំនួន៩១លានរៀល, ទូរសព្ទដៃមួយគ្រឿងម៉ាកiphone X-11pro ពណ៌ខ្មៅតម្លៃជាង១៥០០ដូលលានិងចង្កឹះសោរថយន្តចំនួនពីរគ្រឿង​និងសម្ភារប្រើប្រាស់មួយចំនួនទៀតផងដែរ ។

សមត្ថកិច្ចបាបបន្ថែមថាជនសង្ស័យក៏ជាមុខសញ្ញាដែលមាន​ការជាប់ពាក់ពន្ធ័នឹងករណីលួចរថយន្តមួយគ្រឿងម៉ាក LEXUS RX_330 ពណ៌សនៅតំបន់ព្រែកលៀប(ក្នុងខេត្តកណ្តាល )កាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២០កន្លងមកផង​ដែរ ។

នៅចំពោះមុខសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងជនសង្ស័យបានឆ្លើយសារភាពថាៈ ខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯងចូលទៅលួចយកគ្រឿងអលង្ការជាច្រើនដូចជាខ្សែក,កងដៃ,ក្រវិល,ចិញ្ចៀន, ទូរសព្ទ័ម៉ាកIPHONE X 11PROនិងលុយកាក់(ទាំងលុយខ្មែរនិងលុយដុល្លារ)សរុបជាទឹកប្រាក់ជាង៤ម៉ឺនដុល្លារនៅ​ក្នុងផ្ទះការ៉ាស់សាំងរបស់ឈ្មោះ ទុំ សារឿន ស្ថិតក្នុងភូមិ​កៀនសាំង​សង្កាត់ស្វាយរៀងក្រុងស្វាយរៀងខេត្តស្វាយ​រៀងកាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២០វេលាម៉ោង០២រំលងអធ្រាត្រប្រាកដមែនតែបន្ទាប់ពីលួចលុយនិងគ្រឿងអលង្ការទាំងនោះបានហើយខ្លួនក៏យកទៅប្តូរនៅផ្ទះលីហួរយកលុយដុល្លាររួចក៏ចូលទៅលេងល្បែងនៅក្នុងកាស៊ីណូណាហ្គា​(NAGA WORLD CASINO)រហូតដល់ចាញ់អស់ប្រាក់ជាង០៣មុឺនដុល្លារនិងយកលុយខ្លះទៀតទៅទិញខ្សែកប្លាក​ទីនព្រមទាំងសម្ភារប្រើប្រាស់ទាន់សម័យជាច្រើនទៀត ហើយនៅសល់ប្រាក់ចំនួន៥០០០$លុយខ្មែរ ១៨ម៉ឺនរៀល ចិញ្ជៀនមាស១វង់និងក្រវិលមាស១គូតែប៉ុណ្ណោះ ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រគល់ប្រាក់ដែលនៅសល់ចំនួន៥០០០$លុយខ្មែរ១៨ម៉ឺនរៀលនិងគ្រឿងអលង្ការមួយចំនួនខាងលើដែលដកហូតបានពីជនសង្ស័យឈ្មោះ ផាន ឌីណា ប្រគល់ទៅឲ្យជនរងគ្រោះឈ្មោះ ទុំ សារឿន វិញផងដែរ ។

រីឯជនសង្ស័យឈ្មោះ ផាន ឌីណា ត្រូវបានសមត្ថកិច្ចជំ​នាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ។

ចំណែកឯសំណុំរឿងករណីចោរកម្មនៅខេត្តស្វាយរៀងវិញ សមត្ថកិច្ចនឹងកសាងជាសំណុំរឿងស៊ើបអង្កេតបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងដើម្បីចេញដីកាចាប់ខ្លួននិងឃុំខ្លួនដើម្បីអនុវត្តទោសនៅពេលក្រោយ ៕